បំណងលោក យឹត សារិន ហៅស្វាស កាលនៅរស់​ចង់ឃើញ​«ល្ខោនខោល» ចូលជាសម្បត្តិបេតិកភណ្ឌ​ពិភពលោក​

0

វីដេអូដែលបង្ហាញពីបំណងចុងក្រោយលោក យឹត សារិន ហៅស្វាស ដែលកាលនោះគេចាត់ទុកលោក​ជា​មរតកមនុស្សរស់ តែមួយគត ដែលបានព្យាយាម​រក្សា និងបង្ហាត់បង្ហាញ ល្ខោនខោល​ ដល់សិស្ស​ជាច្រើន ។​
លោក យឹត សារិន ហៅស្វាស បានមរណៈភាព កាលពីថ្ងៃទី​ ៤ ខែមីនា ឆ្នាំ២០១៧ ក្នុងជន្មា​យុ ៩១ឆ្នាំ ហើយមុនលោកចែកឋាន លោកមានបំណងប្រាថ្នា ចង់ឃើញ ល្ខោននេះ​ត្រូវបានទទួលស្គាល់ដោយពិភពលោក ។​

បំណង លោក យឹត សារិន បានលើកឡើងអំឡុងពេលលោកសម្រាកក្នុងមន្ទីរពេទ្យថា «​ខ្ញុំ​សូម​ជំ​រា​ប​ ជា​ចុ​ង​ប​ញ្ចប់​ ​លោ​ក​និ​ស្សិ​តទាំ​ង​អ​ស់​ ​ជា​សិ​ស្ស​ខ្ញុំ​បា​ន​ប​ង្ហា​ត់ប​ង្ហា​​ញ​ ពី​ឆ្នាំ​១​៩​៨​០​ម​ក​ទ​ល់ពេ​ល​នេះ​.​.​.​ខ្ញុំ​សូម​ទ​ទូ​ច​.​.​.​ឆា​កជី​វិ​ត​នេះ​ ​ខ្ញុំ​ទ​ទូ​ច​សុំរា​ជ​រ​ដ្ឋា​ភិ​បា​ល​ និ​ង​អ​ង្គ​កា​​រ​ យូ​នេ​ស្កូ​ ​(​U​N)​ ​សូ​ម​ជួ​យ​ស​រសេ​រ​ ​ដា​ក់​ថា​ ​#ល្ខោ​ន​ខោ​ល​ ​គឺជា​រ​ប​ស់​ខ្មែ​រ ​#​ជា​ស​ម្បិត្តិ​បេ​តិ​ក​ភ​ណ្ឌ​ពិភ​ព​លោ​ក​ ​#នោះ​ខ្ញុំ​សូ​ម​លា​ទៅ​បិ​ទភ្នែ​ក​ជិ​ត​ហើ​យ​.​..​។​»

ការស្នើសុំរបស់លោក អំឡុងពេលដែលនៅរស់រានមានជីវិត​ចុងក្រោយនោះ បានសម្រេច​តាមរយៈប្រមុខ​រាជរដ្ឋាភិបាល បានខិតខំ ដាក់បញ្ចូលល្ខោននេះ ជាផ្លូវការ​ដោយសម្រេច​នាថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម្សិលមិញ ទៅជា បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ តាមរយៈអង្គការយូណេស្កូ ៕
មកទស្សនា​វិដេអូចុងក្រោយរបស់លោក ៖

https://www.youtube.com/watch?v=WGmnG_-shSc

វីដេអូខាងលើនេះ ថតដោយលោក កែវ សាស្ត្រា​ ដែលបានព្យាយាម​យកចិត្តទុកដាក់លើលោកតា ស្វាស កាលលោក នៅរស់។