សារព័ត៌មាន TVpool ទើបចេញផ្សាយព័ត៌មានស៊ីត្រាវតារាល្បីៗមុននេះថា តារាចម្រៀងសិចស៊ី ឡាំយ៉ៃ ហៃថងខាំ បានបង្ហោះរូបនៅលើអ៊ីនស្ដាក្រាមរបស់នាងជាមួយសន្លឹក ដែលគេមើលឃើញថា នាងហាក់បីដូចជាសម្ញំណែបណិតជាមួយការថតម៉ូដែលរួមគ្នា នឹងកំពូលអ្នកប្រដាល់ថៃ រាងសង្ហា សាច់ដុំធំៗ គឺនាយ បួខាវ បាន់ឆាមេក ដែលជាទីប្រាថ្នារបស់នារីៗច្រើននាក់។
នៅក្នុងរូបភាពរបស់នាង គេមើលឃើញថា នាងមិនខ្លាចនិងថតសិចស៊ីរោលរាលជាមួយកំឡោះអ្នកប្រដាល់អាជីពនោះឡើយ បើទោះបីជាស្តាយលូកលាន់ក្រឡុកក្រលៀតតំបន់ខាងលើខ្លួនប្រាណរបស់អ្នកពិតមែន តែបើសង្កេតឲ្យចំៗទៅ តារាចម្រៀងស្រីវ័យ 23 ឆ្នាំរូប ទំនងជាមានក្ដីសុខនៅក្នុងរង្វង់សាច់ដុំរបស់អ្នកប្រដាល់នោះណាស់ ។
តែយ៉ាងណាមិញ ឡាំយ៉ៃ ហៃថងខាំ ទើបតែជាតារាចម្រៀងឡើងកូដមិនដល់កន្លះឆ្នាំទេ តែនាងសល់ទ្រព្យសម្បត្តិច្រើនគួរសម និងបានឡើងតម្លៃខ្លួនជិតស្មើរតារាជើងចាស់ផងដែរ ៕






