តួប្រុសក្នុងរឿង « បុព្វសន្និវាស » ត្រូវបានហោរាសាស្ត្រម្នាក់ធ្វើការទស្សទាយថា គឺជាមនុស្សប្រុសសំបូរមន្តស្នេហ៍ និងសាវ៉ាបំផុត។
គេហទំព័រកម្សាន្ដ TVpool នៅពេលថ្មីៗនេះ បានឱ្យដឹងថា តារាឯកប្រុសក្នុងរឿង « បុព្វសន្និវាស » លោក ប៉ូប ថៈនៈវ៉ាន់ ត្រូវបានគ្រូទាយល្បីឈ្មោះ ប្រមើមើលនិស្ស័យពិតរបស់លោក និងបង្ហើបប្រាប់អ្នកគាំទ្រថា តារាឯកប្រុសរូបនេះ ជាបុរសមិនប្រាកដប្រជា អាចជាព្រានសម្បូរស្នេហ៍ផងដែរ ។
តាមការទស្សន៍ទាយរបស់គ្រូល្បីនេះ បានរៀបរាប់ថា បើសង្កេតឃើញអត្តចរិតរបស់តារាឯកប្រុសរូបនេះ លោកជាមនុស្សនិយមបង្ហោះតែរឿងរ៉ាវពាក់ព័ន្ធនឹងការងារ ជាជាងប្រាប់អំពីរឿងស្នេហា ឈឺចាប់ សប្បាយ និងរឿងផ្ទាល់ខ្លួន ដែលជាហេតុធ្វើឱ្យសន្និដ្ឋានបានថា ជាបុរសដែលមានដួងជាតារាសី គូស្នេហ៍មិនប្រាកដ ពោលគឺ ជាបុរសមិនប្រាកដនិយម ហើយមានទំនាក់ទំនងជាមួយស្រីៗច្រើនជាគូជីវិត អាចនិយាយបានថា ជាបុរសរើសច្រើន ឬសាវ៉ា តែបើបានប៉ះគូពិតហើយនោះ ស្ត្រីនោះគឺជាមនុស្សសាមញ្ញបំផុត។
យ៉ាងណាមិញ អ្នកគាំទ្រលោក ប៉ូប ថៈនៈវ៉ាន់ បានធ្វើការសែរព័ត៌មាននេះ យ៉ាងភ្លូកទឹកភ្លូកដី រហូតដល់តារាប្រុសវ័យ 32 ឆ្នាំរូបនេះតបវិញថា « លោកជាបុរសកំពូលស្នេហ៍សម្រាប់អ្នកគាំទ្រគ្រប់គ្នា » នៅលើអ៊ីនស្ដាក្រាម៕




