Home កម្សាន្ត សិល្បៈកម្សាន្ត តារាសម្ដែងស្រី បេឡា រ៉ាណី ត្រូវជនខិលខូចបន្លំថតរូបភាពក្រោមសំពត់យ៉ាងភ្ញាក់ផ្អើល

តារាសម្ដែងស្រី បេឡា រ៉ាណី ត្រូវជនខិលខូចបន្លំថតរូបភាពក្រោមសំពត់យ៉ាងភ្ញាក់ផ្អើល

0

មុននេះសារព័ត៌មានថៃ tvpoolonline បានចេញផ្សាយថា តារាសម្ដែងស្រីកំពុងល្បីល្បាញឈ្មោះកញ្ញា បេឡា រ៉ាណី បានទម្លាយរឿងថា នាងធ្លាប់ត្រូវជនខិលខូច បន្លំថតរូបភាពក្រោមសំពត់របស់នាង ខណៈដែលនាងកំពុងតែទទួលការស្វាគមន៍រាក់ទាក់ពីសំណាក់អ្នកគាំទ្រ នៅកន្លែងសាធារណៈ ។

កំពូលតារាស្រីក្នុងរឿង​ បុព្វេសន្និវាស រូបនេះ បានប្រាប់អ្នកសារព័ត៌មានថា ជនខិលខូចនេះ បានបន្លំខ្លួនជាអ្នកសារព័ត៌មានមហាជន ហើយបានព្យាយាមចូលមកកៀកៗនិងរូបនាង ដោយប្រើល្បិចខិលខូចបន្លំថតរូបភាពពីក្រោមសំពត់របស់នាង ។

តាមការបញ្ជាក់របស់ប៉ូលីស ឲ្យដឹងថា នៅថ្ងៃទី 25 នេះ សមត្ថកិច្ចចាប់បានបុរសខិលខូចខាងលើ មានឈ្មោះ ណៈវុទ វង់វឌ្ឍណាកនឆៃ ដែលបានបន្លំថតរូបភាពក្រោមសំពត់តារាស្រីល្បីៗ រួមទាំង កញ្ញា បេឡា រ៉ានី ផងដែរ ៕

Previous articleកាំភ្លើងធំ ប៊ិះនឹង​ក្ស័យ​ក្រោម​ថ្វីជើង Bournemouth យប់មិញ​ (មានវីដេអូ)
Next articleម្ចាស់ « មិនមែនសង្សារ ប្រាថ្នាជំនួសមិនបាន » បែកស្វាមីទម្លាយដើមទ្រូងកណ្ដាលវាលមិនខ្លាចធ្លាក់ប្រជាប្រិយភាព