តាមរយៈសារព័ត៌មានថៃ Tvpool ដែលចេញផ្សាយនៅថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ 2018 នេះ បានឲ្យដឹងថា កំពូលតារាចម្រៀងស្រីដ៍ស្រគត់ស្រគំរបស់ប្រទេសថៃ ដែលជាតារាចម្រៀងមនោសញ្ចេតនាស្រុកស្រែលំដាប់ទី 1 មានឈ្មោះ តាក់កៈទែន ឈុនលៈដា ខណៈនេះកំពុងតែបង្ហាញភាពសិចស៊ីយ៉ាងចាស់ដៃនៅលើបណ្ដាញសង្គមហ្វេសប៊ុក រហូតធ្វើ៎អ្នកគាំទ្រទទួលយកលែងបាន។
តាមការកត់សម្គាល់មួយរយៈចុងក្រោយនេះ គេមើលឃើញកំពូលតារាចម្រៀងស្រីម្ចាស់បទ « មិនមែនសង្សារ ប្រាថ្នាជំនួសមិនបាន » ពន្លយភាពសិចស៊ីតាំងពី ដើមទ្រូងក្លំៗ សាច់ភ្លៅ និងតំបន់ខាងសម្ងាត់ខាងក្រោមលឹមៗ យ៉ាងចាស់ដៃមិនខ្លាចភាពអៀនខ្មាស បន្ទាប់ពីនាងមានរឿងអាស្រូវ ត្រូវអតីតស្វាមីលោក ផេត សាហៈរ៉ាត់ ក្បត់ចិត្តមានស្រីថ្មី និងធ្វើបាបចិត្តនាងយ៉ាងដំណំ។
តារាចម្រៀងស្រីរូបនេះ បានប្រាកាសថា នាងមិនភ័យខ្លាចនឹងបាត់បង់ប្រជាប្រិយភាពនោះទេ តែផ្ទុយទៅវិញ នាងចង់បង្ហាញភាពថ្មីៗឱ្យអ្នកគាំទ្របានទទួលយក និងប្រកាន់ជំហរថា មិនធ្វើអ្វីដែលដដែរៗសាំភ្នែកមហាជនតែប៉ុណ្ណោះ។ តែយ៉ាងណាមិញ មានមហាជនជាច្រើនបានទទូចឲ្យនាងឈប់ប្រព្រឹត្តទង្វើបែបនេះ ហើយងាកមករកសភាពដើមវិញ ពោលគឺ ជាកំពូលតារាចម្រៀងបែបស្រគត់ស្រគំ៕