នៅរាត្រីយប់មិញនេះ ក្លិបកាំភ្លើងធំបានធ្វើជាភ្ញៀវរបស់ក្លិប Bournemouth សម្រាប់ការប្រកួតសម្រាប់សប្តាហ៍ទី ១៣ ក្នុងលីគកំពូលអង់គ្លេស ។
គេឃើញថាការប្រកួតរាងស្វិតស្វាញ ដោយភ្ញៀវកាំភ្លើងធំ បានទទួលគ្រាប់បាល់នាំមុខ តាមរយៈបាលអនហ្គោលរបស់កីឡាករ Jefferson Lermaដែលជាកីឡាកររបស់ Bournemouth ។
តែនៅនាទី ៤៥ ក្លិបម្ចាស់ផ្ទះតាមស្មើវិញ ដោយកីឡាករ Joshua King ។ នៅនាទី ៦៧ កីឡាករ Pierre-Emerick Aubameyang បានជួយឲ្យក្លិ្បនាំមុជាថ្មី និងបន្តស្វែងរកលទ្ធផលមិនធ្លាប់បរាជ័យ ក្នុងការប្រកួត ១៧ ប្រកួតកន្លងមកនេះ។
លទ្ធផល 1-2 នេះបានធ្វើឲ្យកាំភ្លើងធំ មានពិន្ទុប្រកៀកប្រកិតនឹងតោខៀវ ២៧ ពិន្ទុ ស្ថិតនៅលេខរៀងទី៥ តោខៀវនៅលេខរៀងទី ៤ មាន ២៨ ពិន្ទុ៕
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=dLo-Lr__SXE&pbjreload=10