ភ្នំពេញ៖ តារាចម្រៀងស្រីផលិតកម្មថោន កញ្ញា អេនីហ្សាម មួយរយៈចុងក្រោយនេះបានធ្លាក់កូដយ៉ាងកំហុក មិនសូវមានបទល្បីចេញលក់នៅលើ ទីផ្សារ ហើយក៏មិនសូវសំបូរទីផ្សារខនសឺត ដូចតារាចម្រៀងផ្សេងៗ ដោយសម្ងំរហូតបែកសាច់យ៉ាងប្លែកតែម្តង។
ទោះបីជាថ្មីៗនេះនាងបានចេញមួយបទនៅក្នុងផលិតកម្មថោន ប៉ុន្តែបទនោះមិនបានហុចផ្លែផ្កាអ្វី ដល់នាងឡើយ គ្រាន់តែចេញកំដរឌីស កុំឲ្យទស្សនិកជនភ្លេចមុខ ឬយល់ច្រលំថានាងបានចាកចេញពីថោនតែប៉ុណ្ណោះ ។
បើតាមប្រភពបានបញ្ជាក់ថា ពេលនេះអេនីហ្សាម មិនសូវសំបូរការងារធ្វើនោះទេ ក្រៅពីដ្រាម៉ា និងបង្ហាញសម្រស់នៅលើហ្វេសប៊ុក គឺគ្មានអ្នកហៅ ច្រៀងតាមខនសឺតធំៗដូចតារាចម្រៀងផ្សេងៗឡើយ។
ប្រភពថាភាពទំនេររបស់នាង និងឧស្សាហ៍ចេញក្រៅញ៉ាំអាហារ បានធ្វើឲ្យនាងកាន់តែធាត់ឡើងទ្វេរ ខុសពីចូលសិល្បៈដំបូង ពោលគឺឡើងធាត់រាង មិនចាញ់ជំទាវអាយុសែផ្លាយ៕






