ភ្នំពេញ៖ ទ្រី ហេង ដែលគេស្គាល់ថាគូស្នេហ៍ម៉ាដូណា ស្រលាញ់ភេទដូចគ្នា កន្លងទៅថ្មីៗបានលើកឡើងថា ម៉ាដូណា មានអ្នកថ្មី ទើបបោះបង់ចោល ខ្លួន ដែលជាហេតុធ្វើឲ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ចំណងស្នេហ៍អ្នកទាំងពីរ ។
ប៉ុន្តែនៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នេះ ម៉ាដូណា បានយំស្រែកនៅលើហ្វេសប៊ុកជាមួយ សំណេរថា«ពាក្យថាបែកនរណាដែលថាមិនឈឺចាប់ ព្រោះអ្វីៗវាកើតឡើងភ្លាមៗវាពិបាកធ្វើចិត្តណាស់ ខ្ញុំមិនចង់បង្ហាញវិឌេអូមួយនេះទេតែដោយសារការចោទរបសអ្នកថាខ្ញុំមានថ្មីបោះបង់អ្នកចោទខ្ញុំពិតជាមិនអាចទទួលពាក្យនេះបានឡើយ តែពេលនេះខ្ញុំត្រូវតែបកស្រាយ ដើម្បីការពារកេរ្ត៍ឈ្មោះខ្ញុំព្រោះមានសារពត៌មាន នឹងមិត្តភ័ក្តក៍ដូច friend ក្នុងFacebook ជាច្រើនតែងតែចោទសួរខ្ញុំថា តើបងមានអ្នកទីបីបោះបង់ហេងមែនអត់ សំរាប់ខ្ញុំឆ្លើយថាអត់ ព្រោះខ្ញុំស្រលាញ់គាត់ខ្លាំងណាស់ខ្ញុំមិនអាចចោលគាត់ទេ ទោះខ្ញុំមិនបានឃើញការបង្ហោះរបស់គាត់ ដោយសារខ្ញុំបាន block Facebook គាត់តែខ្ញុំត្រូវការពារខ្លួននឹងកេរ្ត៍ឈ្មោះចំពោះការចោទនេះ ណមួយមិនចង់អោយពុកម៉ែបងប្អូនមានការយល់ច្រឡំថាខ្ញុំបោះបង់គាត់ទៅមានអ្នកថ្មីឡើយ សង្ឃឹមថាអ្នកនឹងយល់នឹងឈប់បង្ហោះទៀតទៅព្រោះខ្ញុំឈឺចាប់ណាស់ ?ដោយក្តីករុណា??សូមកុំខ្ពើមសំរាប់បុរសស្រលាញ់ភេទដូចគ្នា ជួយបើកចិត្តអោយទូលាយក្នុងសង្គមដល់តូចមួយនេះផង?????ជួយshares អោយគាត់បានឃើញវិឌេអូនេះផង» ។
មុនការបង្ហោះនូវពាក្យពេចន៍ និងចោទប្រកាន់ថា ខាងប្រុសមានអ្វីៗគ្រប់យ៉ាងទើបចោលរូបលោក នេះដែរ គេក៏ឃើញលោក ទ្រី ហេង ក៏បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ខ្ញុំមានអារម្មណ៍ថានឹកនិងចង់ក្បែរតើពួកយើងអាចត្រូវគ្នារវិញបានទេ ខ្ញុំពិបាកទទួលយកអារម្មណ៍មួយនេះណាស់ » ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=1QGLBS-trjc