គ្រូតោខៀវ ឲ្យអ្នកគាំទ្រក្លិបត្រូវគោរពលោកJose Mourinho

0

គ្រូបង្គោលរបស់តោខៀវ Chelsea លោក Maurizio Sarri បានប្រាប់អ្នកគាំទ្រក្លិបថា ត្រូវតែបង្ហាញសេចក្តីគោរពចំពោះ អតីតគ្រូបង្វឹក Jose Mourinho បន្ទាប់ពីការប្រកួតកាលពីថ្ងៃសៅរ៍ នៅពហុកីឡដ្ឋាន Stamford Bridge ។
គ្រាប់បាល់ទី​២ របស់តោខៀវ នៅនាទី ៩៦ ដែលរកបានដោយ កីឡាករ Ross Barkley បានធ្វើឲ្យមានរឿងប៉ះទង្គិចយ៉ាងខ្លាំង ។​
ជំនួយការគ្រូបង្វឹកតោខៀវលោក Marco Ianni បានអបអរគ្រាប់បាល់ទី​២ នៅមុខ​លោក Jose ដែលជាហេតុ​ធ្វើឲ្យមេដឹកនាំក្លិបបិសាចក្រហមរូបនេះ ខឹងសម្បារ​យ៉ាងខ្លាំង រហូតផ្ទុះកំហឹង ចង់ទៅវាយតប់ ប៉ុន្តែត្រូវកម្លាំងយាមការនៅទីនោះ ហាមឃាត់ទាន់ ។​
លោក Jose ក៏បានលើកជាសញ្ញា​ម្រាមដៃចំនួនបី ទៅកាន់ ក្រុមអ្នកគាំទ្រតោខៀវ ដែលបង្ហាញថា អំឡុងពេលដែលគាត់ដឹកនាំនៅតោខៀវ បានជួយឲ្យក្លិបឈ្នះពាន លីគកំពូលចំនួនបី ។​
ការពិភាក្សាលើការប្រកួតនេះលោក Sarri បាននិយាយថា លោក Mourinho នៅទីនេះគឺបានឈ្នះហើយ ដូច្នេះ​ខ្ញុំគិតថាយើងត្រូវ​គោរពគាត់ សម្រាប់គ្រប់គ្នា ដែលគាត់បានជួយឲ្យក្លិបឈ្នះពាន។
លោក Sarri បានលើកឡើងពីការប៉ះទង្គិចនោះ ដោយបាននិយាយទៅកាន់ Jose និង សមាជិកវ័យក្មេងរបស់យើង ហើយក៏បានដោះស្រាយគ្នា ជាស្ថាពរ ។លោកថា ខ្ញុំបាននាំ Marco Ianni​ ទៅសុំទោស ហើយខ្ញុំគិតថារឿងនេះបានបញ្ចប់ហើយ ព្រោះថាយើងពិតជាខុស ព្រោះបានបង្កើត កំហុស៕