ជម្លោះបានផ្ទុះឡើងរវាង Jose Mourinho និង ជំនួយការគ្រូបង្វឹកតោខៀវ បន្ទាប់ពីលទ្ធផល 2-2 កាលពីយប់ថ្ងៃសៅរ៍ នៅពហុកីឡដ្ឋាន Stamford Bridge សម្រាប់ការប្រកួតរវាង Chelsea និង Man Utd ។
បើទោះបីជាតោខៀវធ្វើបានល្អ នៅលើទឹកដីខ្លួន ប៉ុន្តែបានជួបរឿងបុកពោះបន្តិចបន្តួចដែរ ក្រោយ Man Utd នាំមុខ 2-1 ប៉ុន្តែកីឡាករបម្រុង Ross Barkley បានជួយឲ្យតោខៀវតាមស្មើ នៅនាទី ៩០ ជាលទ្ធផលរួមគឺ 2-2 ។
លទ្ធផលស្មើនេះជំនួយការគ្រូបង្វឹក លោក Marco Ianni បានរត់អបអរសាទរឆ្លងកាត់ខ្សែបន្ទាត់កន្លែងអង្គុយរបស់ Jose Mourinho ដែលជាហេតុធ្វើឲ្យគ្រូបង្វឹកបិសាចក្រហម ហក់ចេញពីកៅអី ប្រទុសរ៉ាយតែម្តង តែមានសន្តិសុខការពារទាន់ពេលវេលា។
ថ្លែងប្រាប់ទៅកាន់Sky Sports លោក Jose Mourinho បានលើកឡើងថា អ្នកទាំងពីរ Ianni និង Sarri បានសុំទោសចំពោះឧបទ្ទេវហេតុនោះ ហើយពេលនេះខ្ញុំមិនខ្វល់ខ្វាយពីរឿងអ្វីនោះទេ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=yLVKNUer2R0