គ្រូតោខៀវ ឆ្លើយតបទៅនឹងអតីតប្រធានក្លិប Real លើកថា​ Hazard  អាចនឹងឈ្នះពាន Ballon d’Or 

0

លោក Maurizio Sarri បានធ្វើការច្រានចោលចំពោះការអះអាងរបស់អតីតប្រធានក្លិប Real Madrid លោក Ramon Calderon  ដែលបានលើកឡើងថា Eden Hazard  ត្រូវបានតោខៀវរក្សាទុកមិនលក់ចេញ ដោយសង្ឈឹមថា អាចនឹងឈ្នះពាន Ballon d’Or ប្រសិនបើគាត់បន្តនៅ Stamford Bridge ។

Hazard ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយការផ្លាស់ប្តូរ ទៅកាន់រដ្ឋធានីអេស្ប៉ាញ ក្រោយបង្ហាញវត្តមានលេងនៅ World Cup។​លោក Calderon បានលើកឡើងថា Chelsea កំពុងបដិសេធមិនឱ្យ Hazard មានឱកាសលេងនៅក្លឹបមួយក្នុងចំនោមក្រុមកំពូល ៗ របស់ទ្វីបអឺរ៉ុបប៉ុន្តែ Sarri ជឿជាក់ថាប្រធានក្រុមបែលហ្ស៊ិកអាចទទួលបានអ្វីគ្រប់យ៉ាងដែលគាត់ចង់បាននៅទីក្រុងឡុង។

ក្នុងសន្និសីទសារព័ត៌មាន មួយនៅពេលដែលនិយាយពីលោក Ramon Calderon  ​លោក Sarri បានលើកឡើងថា ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីនោះទេ  ព្រោះថាក្នុងរយៈពេលបីខែក្រោយនេះ គាត់ពិតជាសប្បាយរីករាយណាស់ ដូច្នេះខ្ញុំមិនគិតដូច្នោះទេ ។​ខ្ញុំគិតថាគាត់អាចឈ្នះគ្រប់យ៉ាង​រួមទាំង  Ballon d’Or  នៅទីនេះដោយមិនចាំបាច់លេងនៅអេស្ប៉ាញ ។​

ជាឧទាហរណ៍សម្រាប់ តោខៀវ​អាចឈ្នះពាន  Champions League  ហើយកីឡាករ​បែលហ្សិកនេះក៏អាចឈ្នះជើងឯកអឺរ៉ុបដូចគ្នា​។​គ្រូបង្វឹកតោខៀវរូបនេះបានបន្តគិតថា ខ្ញុំមិនគិតអំពីទីផ្សារដោះដូរនោះទេ អំឡុងពេលនេះ  តែខ្ញុំផ្តោត​ទៅលើក្រុម និងកីឡាកររបស់ខ្ញុំប៉ុណ្ណោះ។​