ភ្នំពេញ៖ នៅរាត្រីទៀបភ្លឺយប់មិញនេះដែរ លោក ករុណា ពេជ្រ តារាចម្រៀងរបស់ផលិតកម្មថោន បានចេញមុខច្រានចោលនូវព័ត៌មានរសើបក្លែងក្លាយមួយ ដោយដាក់ចំណងជើងធំៗថា «ហ៊ុន សែន ប្រកាសចាប់ខ្លួនជាបន្ទាន់ ម្ចាស់បទភ្ជុំបិណ្ឌ នឹកស្រុក ខេមភ័យខ្លួនហើយ» ។
បើតាមការឡាយរបស់លោក ករុណា ពេជ្រ បាននិយាយថា ពេលនេះខេម កំពុងភ័យខ្លួនហើយ ចង់ប្រាប់ពុកម៉ែបងប្អូនថា បេលនេះខេមកំពុងភ័យខ្លួន ហើយ មុនព័ត៌មាននេះចុះ ដោយសារតែគាត់ទៅសម្តែងនៅសហរដ្ឋអាម៉េរិក បន្តទៅសម្តែងនៅបារាំង អូទ្រីស ទៅអ៊ីតាលី នឹងបន្តទៅកាន់សហភាពអឺរ៉ុបចំនួន ១០ប្រទេសទៀត ជាមួយកញ្ញា មាស សុខសោភា ។
ការប្រតិកម្មនេះលោក ករុណា ពេជ្រ ក៏បានលើកឡើងថា ខ្ញុំមិនមែនជាអ្នកគ្រប់គ្រងនៅផលិតកម្មនោះទេ ប៉ុន្តែបទ «ភ្ជុំបិណ្ឌនឹកស្រុក» នេះកាលពីពីរឆ្នាំមុន ខ្ញុំជាអ្នកគ្រប់គ្រងនៅផលិតកម្មថោន ដោយខ្ញុំបានឲ្យចេញកាលពីរពីរ ទៅបីឆ្នាំមុន ជាមួយលោក ម៉ៅ ហាជី ។ លោកបានបន្តថា «ភ្ជុំបិណ្ឌនឹកស្រុក» មិនមែនសំនៀងលោកខេម នោះទេ ចឹងវិទ្យុអាស៊ីសេរីនេះដឹងឲ្យច្បាស់ និងឲ្យយល់ កុំចេះតែច្រៀកជ្រែក ដោយដាក់ចំណងជើងខុសទាំងតួនោះ ។ លោកបានបន្ថែមទៀតថា នៅមិនទាន់មានគោលការណ៍ពី សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា មានគោលការណ៍ឲ្យបិទនោះទេ ចឹងវិទ្យុអាស៊ីសេរីនេះ យល់ឲ្យច្បាស់ អ្នកឯងកេញប្រវ័ញ្ចញើសឈាមស្រុកខ្មែរយូរហើយ បំពុលបរិយាកាស ទាំងអាព័ត៌មានមិនពិតនេះ ប៉ុន្មានឆ្នាំហើយមែនអត់ ?
តារាចម្រៀងរូបនេះបានបន្តលេងនូវពាក្យធ្ងន់ទៅលើ ព័ត៌មានខាងលើថា ម៉េចក៏ចុះគេអ៊ីចឹង ?សារព័ត៌មានអ្នកឯងក៏ខ្សោយម្លេះ ពួកអាម៉េរិកហ្នឹង !
ប៉ុន្តែបើយើងក្រឡេកទៅកាន់លីងយូធូបខាងលើគេឃើញថា អ្វីដែលសរសេរដាក់ទំព័រមុខធំថា «ហ៊ុន សែន ប្រកាសចាប់ខ្លួនជាបន្ទាន់ ម្ចាស់បទភ្ជុំបិណ្ឌ នឹកស្រុក ខេមភ័យខ្លួនហើយ» វាគ្រាន់តែជាការកេងចំណេញរបស់ Youtuber តែប៉ុណ្ណោះ ដោយដាក់ចំណងជើងទាក់ទាញ តែខុសន័យក្លិបសារទៅវិញ ៕
ស្តាប់ប្រតិកម្មរបស់ករុណា ពេជ្រ ទាំងស្រុង ដូចខាងក្រោមនេះ៖
មកស្តាប់លីង យូធូបចាប់ពីនាទី ១៧ ទៅដូចខាងក្រោម៖
https://www.youtube.com/watch?v=xfLSjqs1rBo