ក្លិបធំរបស់អេស្ប៉ាញ Barcelona កំពុងត្រៀមខ្លួន សម្រាប់ទីផ្សារដោះដូរកីឡាករនាខែមករា ខាងមុខ ជាពិសេសកំពុងសំឡឹងយ៉ាងយកចិត្តទុក ដាក់ទៅលើកីឡាករការពារម្នាក់របស់ក្លិបហង្សក្រហម Liverpool ។
បើតាមផេកព័ត៌មាន The Sun ដែលជាជាកាសែតចាស់វស្សា បានលើកឡើងថា Barcelona ជាក្រុមមួយ ដែលអាចនឹងធ្វើទីផ្សារដោះដូរដ៏ធំមួយ នាខែមករា ដោយត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍លើខ្សែការពារខាងឆ្វេង Alberto Moreno របស់ក្លិបហង្សក្រហម Liverpool ។
Moreno បានផ្លាស់ពី Sevilla មកកាន់ហង្សក្រហម នៅឆ្នាំ ២០១៤ ក្នុងតម្លៃ ១២លានផោន ។ គាត់បានក្លាយជាកីឡាករដ៏សកម្មម្នាក់ ដែលលេង បាន ៩០ ប្រកួត ក្នុងចំណោមពីររដូវកាលបន្ទាប់ពីចាកចេញពីទឹកដីអេស្ប៉ាញ។ មកកាន់ទឹកដី អានហ្វែល នេះ Moreno កាន់តែរឹងមាំក្នុងទម្រង់លេង ហើយ Jurgen Klopp ក៏បានបង្ខំ James Milner លេងក្នុងផ្នែកខាងឆ្វេងនេះផងដែរ ដោយធ្វើឲ្យ Moreno បានក្លាយជាអ្នកគាំទ្រ ក្នុងទម្រង់លេងលើទីលាន ។
សម្រាប់ កុងត្រារបស់ Moreno នឹងត្រូវផុតកំណត់ នៅរដូវកាលក្តៅបន្ទាប់ ហើយត្រូវបានគេមើលឃើញថាក្លិបកំពុងបន្តកុងត្រា ជាជាងធ្វើឲ្យគេ ក្លាយជាកីឡាករដែលមានតម្លៃផ្ទេរក្នុងទីផ្សារ Free នោះ៕