ភ្នំពេញ៖ តារាសម្តែងដែលវិវត្តន៍ខ្លួន សឹមៗក្លាយជាតារាចម្រៀងក្នុងផលិតកម្មហ្សូន កញ្ញា ណាណៃ បានឡើងទៅកាន់ទឹកដីជប៉ុនកាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៨ ច្រៀងវៃអង្គាសថវិកាដើម្បីកុមារកំព្រា ក្នុងអំឡុងអមដំណើរជាមួយដំណើរកម្សាន្តផ្ទាល់ខ្លួនផងដែរនោះ ។
រយៈពេល ១០ថ្ងៃជាងទៅហើយ ដែលតារាសម្តែងរូបនេះបានស្ថិតនៅប្រទេសជប៉ុន ជាលើកដំបូងក្នុងជីវិត ហើយនឹងបន្តនៅឲ្យគ្រប់មួយខែ ក្នុងដំណើរកម្សាន្ត ហើយឆ្លៀតច្រៀងស្វែងរកថវិកាជួយកុមារកំព្រាផងដែរ ។
បើតាម ណាណៃ បានប្រាប់ obnasia ថា ពិតជាសប្បាយចិត្តរីករាយខ្លាំងណាស់ដែលបានមកច្រៀងដើម្បីស្វែងរកថវិកាជួយកុមារកំព្រា នៅទីនេះ ហើយក៏ជាលើកដំបូងផងដែរ មកកាន់ទឹកដីជប៉ុនបែបនេះ ។ តារាសម្តែងស្រស់សោភា រូបនេះបានបន្តថា មកកាន់ទឹកដីនេះដំបូង ពេលខ្លះមានបញ្ហាជំងឺ ខ្លះៗ ព្រោះវាអត់ស៊ាំនឹងបញ្ហាសីតុណ្ហភាព ម្យ៉ាងវិញទៀតនឹកស្រុក នឹកពុកម៉ែ ព្រោះចំរដូវខែបុណ្យភ្ជុំបិណ្ឌ មានអារម្មណ៍ស្រងេះស្រងោចខ្លាំងណាស់ ។
ទោះបីជាយ៉ាង ណាណៃ ក៏សូមជូនពរដល់បងប្អូន ទស្សនិកជន និងប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ឲ្យជួបតែសំណាងល្អ ក្នុងឱកាសដាក់បិណ្ឌ នាឱកាសភ្ជុំបិណ្ឌនេះ ៕






















