ឃុន ឌីម៉ា រក្សា​តំណែងឈ្នះថៃ​៣ប្រកួត​ជាប់គ្នា ក្រោយជាសះពីរបួសដៃ

0

ភ្នំពេញ៖ អ្នកប្រដាល់មកពីក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ កីឡាករ ឃុន ឌីម៉ា បានរក្សាតំណែង​មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយ ក្នុងអំឡុងការប្រកួត ៣លើកកន្លងមក ដែលបូករួមទាំងការប្រកួតនៅព្រឹកនេះ នោសង្វៀនអាស៊ីអាគ្នេយ៍ផងដែរ ។​

បើតាមការបញ្ជាក់ពីឃុន ឌីម៉ា កន្លងមក​លោកធ្លាប់បានជួប​កីឡាករថៃ ហ្វានិមត្ត ដោយការប្រកួតពីលើកកន្លងទៅគឺបានយកឈ្នះដោយពិន្ទុ ប៉ុន្តែលោក មានការបារម្ភ​រឿងរបួសដៃ ខ្លាចមានការប៉ះទង្គិច​ដោយចៃដន្យ​ចំរបួសចាស់នោះ អាចនឹងរើឡើង ។ បញ្ហារបួសដៃ នេះបានធ្វើឲ្យលោកអាកខានប្រកួត​ជាច្រើនខែផងដែរ ហើយទើបតែ​ទទួលការប្រកួតនៅក្នុងខែនេះ ដោយត្រូវជួបកីឡាករថៃ ហ្វានិមិត្ត លើកទី៣ ។

និយាយពីកាប្រកួត​នេះ ឌី ម៉ា ក៏ធ្លាប់បានបញ្ជាក់ថា សម្រាប់គូប្រកួតរបស់លោកគឺ​គេខ្លាំងផ្នែកខាងក្រោម គឺទាត់ និងជង្គង់ ចឹង​លោកក៏ត្រូវ​ទទួលភារកិច្ចធ្ងន់ផងដេរ ប៉ុន្តែមិនជាបញ្ហាអ្វីនោះទេ ត្រូវមើល​តាមស្ថានភាពជាក់ស្តែង។
ការប្រកួតបានចាប់ផ្តើមនាព្រឹកនេះ នៅស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ដោយក្នុងនោះ ឌីម៉ា បន្ត​ធ្វើបានសម្រេច​ជាលើកទីបី ក្នុងជំនួប​ជាមួយហ្វានិមិត្ត ដោយយកឈ្នះពិន្ទុ​ដូចមុនៗផងដែរ ក្នុងនាម​ជាម្ចាស់ផ្ទះ៕​