Home ព័ត៌មានកីឡា ខ្សែបម្រើក្លិប Bayern Munich ច្រានចោលដំណឹង Zidane ទៅដឹកនាំ

ខ្សែបម្រើក្លិប Bayern Munich ច្រានចោលដំណឹង Zidane ទៅដឹកនាំ

0

ខ្សែបម្រើ Thiago Alcantara បានលើកឡើងថា ការរំពឹងទុក​ Zidane មកដឹកនាំក្លិប Bayern Munich វា​គ្រាន់តែ​ជាពាក្យចរចាម​អារ៉ាមទេ ។​
សម្រាប់ក្លិប Bayern Munich កំពុង​រងសម្ពាធ​ជាបន្តបន្ទាប់ ក្រោយក្លិបជើងខ្លាំង​អាល្លឺម៉ង់រូបនេះ បានបរាជ័យ ៤ប្រកួតចុងក្រោយ របស់ពួកគេ ។​
ក្រុមការពារតំណែង​ជើងឯកនេះ បច្ចុប្បន្នស្ថិតនៅលេខរៀងទី​ ៦ នៃតារាង ក្នុងក្របខណ្ឌ Bundesliga មាន ១៣ ពិន្ទុ ដោយចាញ់ Borussia Dortmund ចំនួន ៤ ពិន្ទុស្ថិតនៅកំពូលតារាង ។​
Zidane ក្រោយពីជួយឲ្យ Real ឈ្នះពានChampions League​ ៣លើកជាប់ៗគ្នានោះ ត្រូវបានគេលើកឡើងថា នឹង​ទៅជំនួសតំណែងគ្រូបង្វឹក សញ្ជាតិក្រូអាត Niko Kovac ។​
ទោះបីជាយ៉ាងណាក៏ដោយ តារាបាល់ទាត់អេស្ប៉ាញ Thiago បានប្រាប់ដល់ Cadena Ser ថា វាគ្រាន់តែពាក្យចរចាម​អារ៉ាម ហើយចរចាមអារ៉ាម នៅតែចរចាមអារ៉ាម ។​
កីឡាករ​ខ្សែបម្រើរូបនេះបានបន្តថា នៅក្លិបនៅកីឡាករ​ជើងចាស់ជាច្រើន ដែលចាត់ទុកជារឿងសំណាងល្អ ហើយយើង​ដឹងពីរបៀបដោះស្រាយ នូវបញ្ហានេះ យើងនឹងព្យាយាមធ្វើដើម្បីផ្លាស់ប្តូរ ស្ថានភាពនេះទៅមុខ​ ដោយព្យាយាមធ្វើអ្វីដែលមាននៅពេលនេះ ហើយការគិតរឿងអនាគតមិនមែន​សម្រេច​ទាំងអស់នោះទេ ៕

Previous articleណាណៃ ឡើងទៅច្រៀង​ដល់ជប៉ុន​វៃអង្គាស​ថវិកា​ដើម្បីកុមារកំព្រា​
Next articleល្បី Barcelona ត្រៀម​ទាក់ទង​ទិញ ខ្សែការពារ​ខាងឆ្វេង​របស់ Liverpool