ភ្នំពេញ៖ តួស្រីក្នុងរឿង វិកលចរិក កញ្ញា ឆុំ វត្តី បានធ្វើឲ្យអ្នកសិល្បៈ ជាពិសេសអ្នកគាំទ្រភ្ញាក់ផ្អើលតែម្តង ក្រោយនាងបានដឹកដៃគូស្នេហ៍ របស់នាង ថតសម្អាងការ ដែលធ្វើឲ្យមានការយល់ច្រលំថារូបភាពនេះទំនងជា Pre Wedding សម្រាប់តាំងមុខរោងការទេដឹង ?
ឆុំ វត្តី មួយឆ្នាំចុងក្រោយមកនេះតែងតែបង្ហាញរូបភាពផ្អែមល្ហែម ជាមួយគូស្នេហ៍ ដឹកដៃទៅមើលកុន ទៅលំហែរកាយនៅតំបន់រមនីយដ្ឋានជាច្រើន ក្នុងប្រទេស ហើយការលេចរូបភាពថតឲ្យសម្អាងការនេះទៀតសោត ត្រូវបានគេយល់ឃើញថា ទំនងតារារូបនេះប្រឹងលែងមែនទែន ចូលរោងការបញ្ចប់ភាពនៅលីវទេដឹង ?
ទោះពីជាយ៉ាងណាផ្អែមតាមផេកសម្អាងការដែលគូស្នេហ៍នេះថតឲ្យ គេគ្រាន់តែជាជាម៉ូតសម្លៀកបំពាក់ថ្មីរបស់សម្អាងមួយនោះតែប៉ុណ្ណោះ ដោយមិនទាន់បានបញ្ជាក់ថាគូស្នេហ៍នេះដឹកដៃគ្នាចោលរូបពិតប្រាកដនៅថ្ងៃណាឡើយ ៕







