ភ្នំពេញ៖ បើទោះបីជាមិនសូវបានបង្ហាញវត្តមានក្នុងវិថីសិល្បៈ ប៉ុន្តេតារាសម្តែងសិចស៊ីដេននី ក្វាន់ បានជួសមកវិញនូវសកម្មភាពមនុស្សធម៌ ដោយដើរដាក់ទាន ចែកអំណោយដល់គ្រួសារក្រីក្រក្នុងប្រទេសកម្ពុជា ជាពិសេសម្សិលមិញតែម្តងដោយកញ្ញាបានចែកអំណោយ ដល់គ្រួសារក្រីក្រចំនួន ៧ គ្រួសារក្នុងរដូវភ្ជំបិណ្ឌ ។
ការធ្វើបុណ្យទាន់ខែភ្លឺ វាជាគោលការណ៍មួយស្ថិតក្នុងវចនានុក្រមរបស់ត្រកូលដេននី ក្វាន់ ហើយការធ្វើបុណ្យដាក់ទាននេះ វាមិនមែនជាលើកទី ១នោះទេ ដោយកន្លងទៅនាងតែងតែផ្តល់អំណោយដល់គ្រួសារក្រីក្រក្នុងប្រទេសកម្ពុជា សិស្សលាលាក្រីក្រ និងបងប្អូនខ្មែរឥស្លាមផងដែរ ។នាថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០១៨ ដេននី ក្វាន់ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក និងភ្ជាប់មកជាមួយរូបភាពខ្លះៗ ដែលបង្ហាញពីសកមម្មភាព ថា នាងខ្ញុំបាននាំយកអំណោយចំនួន7គ្រួសារ ជូនលោកយាយលោកតាអុំពូមីងដែលគាត់កំពុងតែជួបការលំបាកខ្លាំង នៅភូមិថ្មី ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
តារាសិចស៊ីនេះបន្តថា នាងខ្ញុំសែនរីករាយក្នុងចិត្តយ៉ាងក្រៃលែងព្រោះតែឃើញពួកគាត់ដែលបានទទួលយកអំណោយពីនាងខ្ញុំទាំងភ្នែកលាយស្នាមញញឹម គាត់ប្រាប់ខ្ញុំថាគាត់សប្បាយចិត្តរកពាក្យថ្លែងមិនត្រូវ ព្រោះខែនេះជារដូវបុណ្យភ្ជុំបិណ្ឌ គាត់មិនមានសូម្បីបាយម្ហូបសំរាប់យកទៅវត្ត ហើយគាត់បានប្រាប់ទៀតថា តែប៉ុណ្ណេះគាត់អាចមានលុយខ្លះសំរាប់រៀបចំបាយម្ហូបយកទៅវត្តដូចគេដូចឯងបានហើយ ។គ្រាន់តែលឺពាក្យទាំងនេះបេះដូងខ្ញុំសឹងតែធ្លាក់ដល់ដី ហេតុអីបានជីវិតពួកគាត់លំបាកយ៉ាងនេះ តែយ៉ាងណាខ្ញុំក៏បានជួយសំរាលទុកលំបាករបស់គាត់បានមួយគ្រាដែលទោះវាមិនច្រើន តែវាក៏ជាទឹកចិត្តរបស់ខ្ញុំដែលមានចំពោះគាត់។ អ្វីដែលខ្ញុំធ្វើគឺកើតចេញពីសេចក្តីអាណិតនិងស្រលាញ់ហើយក៏មិនចង់បាន ការតបស្នងវិញដែរ សុំត្រឹមតែខ្ញុំអាចអោយគាត់ទាំងនោះ មានស្នាមញញឹមគឺគ្រប់គ្រាន់ហើយ. មួយជីវិតនេះខ្ញុំជឿជាក់លើការធ្វើល្អទោះមិនមានអ្នកមើលឃើញតែខ្លួនខ្ញុំផ្ទាល់គឺឃើញច្បាស់ណាស់៕


















