លីឈី ទទួលបានកាដូរថយន្តមួយគ្រឿងពីអនាគតស្វាមី​

0

ភ្នំពេញ៖ នៅរាត្រីយប់មិញនេះលោក ប៊ុន រតនា នាយកគ្រប់គ្រងផលិតកម្មវិធីស្ថានីយ៍ទូរទស្សន៍ថោន និងជាម្ចាស់ឃ្លាំង​លក់រថយន្ត S Auto បានធ្វើឲ្យគូដណ្តឹងភ្ញាក់ផ្អើល ក្រោយជូនការដូរថយន្តឡិចស៊ីស​សេរីថ្មីមួយគ្រឿង កាត់យប់នោះ​។​

ពិធីការិនីស្ថានីយ៍ទូរទស្សន៍ថោន កញ្ញា លីឈី ដែលត្រូវជាគូដណ្តឹងលោក ប៊ុន រតនា បានបង្ហាញអារម្មណ៍រំភើបនៅលើគណនីបណ្តាញសង្គម របស់កញ្ញា ដោយបានសរសេរថា អត់ដឹងថានិយាយអីអោយត្រូវ នឹងអារម្មណ៍ខ្លួនឯងពេលនឹង Bun Ratana Sam បងលេងចឹងៗម៉ង ហេ ដឹងគេរំភើបអត់ សាហាវ ណាស់អត់មានប្រាប់មុនអីតិច លេងជិះមកដល់មុខផ្ទះ បើកទ្វារួច បកដៃហៅចេញក្រៅតិចមើល ?ឆ្ងល់តាប៉ិនឹងកើតអី បានហៅ (បងមានការអី ទិញអីមកញាំមែន មិចមិនយកចូលមកចាំបាច់ប្រើអូនធ្វើអី យី យ៉ាប់ណាស់តាប៉ិនេះ )ដល់ពេលចេញក្រៅ ហើយគាត់ចង្អុលនោះ ??អីគេនឹង?ស្អាតអត់ omg ?អត់ស្អាតអីតិច ??❤️ ញុំសួរគាត់ថាបោះណាគេបង គាត់ថាបោះប្រពន្ធបង យកមកទុកអោយអូនជិះលេងសិន?????លឺហើយចង់សើច ?????(ញុំសួរគាត់តទៀតថា មិចបានមិនសហ្វ្រាយអូនដូចគេចឹង ចងបូរក្រហម ដាក់ក្នុងទូមានប៉េងប៉ោង មានផ្កាអីអត់ទេ ) ។​

កញ្ញា​ បានឲ្យដឹងបន្តថា ​គា​​ត់នៅ​តែ​យា​យ​ភា​សាដដែល ទុក្ខអោយពន្ធបងជិះលេងៗសិន ណាមួយមិនមែនជាឡានប្រពន្ធបងស្រលាញ់ផងនឹង ☺️??ឌឺអូនទៀត ☹️គាត់សួរខ្ញុំ ហើយថីអូនបានចេះតែអង្គុយញញឹមម្នាក់ឯង នឹង ?? (ចេះសួរចឹងកើត មកពីរំភើបនឹងណា មិនដឹងនិយាយអី និយាយមិនចេញ ៗតែញញឹម )ទោះយ៉ាងក៏អរគុណបងខ្លាំង ដែលតែងតែ ធ្វើអ្វីៗដើម្បីអូន គ្រាប់យ៉ាង អោយតែអូនមានស្នាមញញឹម អូនមិនមានពាក្យអីច្រើនទេក្រៅពីពាក្យថា អរគុណ ??????ចំពោះទឹកចិត្តរបស់បង បងសំលាញ់ ???❤️??ស្រលាញ់បង មិនមែនតែថ្ងៃនឹង គឺស្រលាញ់រហូត ????កុំភ្លេចសន្យាណា ថានឹងនៅក្បែរអូន មើលថែ ការពារ ផ្ដល់ភាពកក់ក្ដៅ ដល់អូនអស់មួយជីវិត ????❤️??lychee love Sam ?? ។
គួរបញ្ជាក់ផងដែរថា លោក ប៊ុន រតនា និងកញ្ញា លីឈី បានភ្ជាប់ពាក្យជាមួយគ្នា កាលពីថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ ក្រោយសិក្សា​ចិត្តថ្លើមគ្នារយៈពេលជាច្រើនឆ្នាំ​៕