១៨លើ​កដែល​ Ronaldo ប្រើហិង្សា​តែមិនទទួលកាតក្រហម​

0

អំឡុងពេលជាកីឡាកររបស់ Real Madrid កីឡាករ Ronaldo តែងតែ​ប្រើប្រាស់ហិង្សា​ទៅលើគូប្រជែង ប៉ុន្តែ​សកម្មភាពនោះ អាជ្ញាកណ្តាល តែងតែឃើញ តែមិនទទួលបានកាតក្រហម​។​
១.លេងជាមួយក្លិប Las Palmas
កីឡាករ David Simon ជាអ្នកទី​១ ដែលកីឡាករ Ronaldo បានទាត់ពីក្រោយ អំឡុងពេលប្រកួតនៅថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥ ពេលដែល David Simon រត់មកកៀកស្រាប់តែកីឡាករ ព័រទុហ្កាល យកជើង​ឆ្វេង​ទាត់ពីក្រោយ។​

២. លេង​ជាមួយ Sevilla
នៅថ្ងៃទី​៨ ខែវិច្ឆិកា​ឆ្នាំ​២០១៥ ពេលដែល Real បានចាញ់ក្លិប Sevilla នៅក្រៅទឹកដីនោះ ហើយខ្សែបម្រើ Krychowiak រូបនេះ បានព្យាយាម​ ទប់ស្កាត់ Ronaldo ដោយធ្វើការស្លាយបាល់ចេញ តែ​ក៏ប៉ះទង្គិច​ជាមួយ Ronaldo ​។
៣.ប្រើកែងទៅលើកីឡាករ Dani Alves
នៅថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ពេលដែល Real Madrid បានជួបក្លិប Barcelona ហើយពេលនោះម្ចាស់ផ្ទះ Real បានចាញ់ 4-0 ដោយពេលនោះ កីឡាករ Dani Alves ក៏ទទួលបានមួយកែងពីសំណាក់កីឡាករ​ឆ្នើមព័រទុហ្កាល តែ​អាជ្ញាកណ្តាលត្រឹមពិន័យកាតលឿង​។​

៤.បញ្ហាជាមួយកីឡាករក្លិប Gijon
នៅពេលដែល យកឈ្នះក្លិប Gijon ក្នុងលទ្ធផល 5-1 កាលពីថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ ពេលនោះ Nacho Cases បានព្យាយាមទប់ស្កាត់ Ronaldo មិនឲ្យ Ronaldo បណ្តើរបាល់អូសទៅស៊ុតកើតនោះ ក៏ស្រាប់តែកីឡាករ Real រូបនេះបានទាត់ពីក្រោយ​ ។ អាជ្ញាកណ្តលផ្លំកញ្ចែរ ពិន័យ ប៉ុន្តែ​ជាសំណាងមិនទទួលបានកាតក្រហម​។​
៥​.ជាមួយ Real Betis
ក្រោយមួយសប្តាហ៍ពីការលេង​ជាមួយ Gijon ពេលនោះ Ronaldo បានផ្តួល ទៅលើកីឡាករ Molinero ឲ្យដេកដួលើទីលាន រួច​ក៏ឆ្លៀត​ជាន់កំភួនជើង ។​អាជ្ញាកណ្តាល Martinez Munuera មិនបានធ្វើអ្វីទៅលើ Ronaldo ហើយក៏មានការលើកឡើងថា សមនឹងទទួលបានកាតក្រហម ។​
៦.វាយកីឡាករ Levante
អំឡុងពេលលេងជាមួយក្លិប Levante កីឡាករ Ronaldo ក៏បានចាប់បោចសក់ និងវាយទៅលើ Lucas Orban នៅផ្នែកត្រង់ក្បាល តែអាជ្ញាកណ្តាល De Burgos Bengoetxea មើលមិនឃើញ​ ដោយបណ្តោយឲ្យ Ronaldo លេងក្នុងស្ថានភាពបែបនេះ។​
៧.ជាមួយកីឡាករក្លិប Dortmund
នៅខែធ្នូ ឆ្នាំ​២០១៦ ក្លិប Real បានជួប Dortmund ក្នុងវគ្គជម្រុះតាមគ្រុប Champions League ហើយ Ronaldo ក៏បានប្រើជើង ទាត់ទៅលើកីឡាករ ខ្សែការពារ Marcel Schmelzer តែមិនទទួលបានកាតក្រហម​​។​


៨.វាយខ្នងកីឡាករក្លប Atletico Madrid
ខែមករា ឆ្នាំ​២០១៦ ជាការប្រកួតដ៏ធំ រវាង Real Madrid និង At ដោយពេលនោះ Ronaldo រកបានគ្រាប់បាល់ ហែកទ្រីក តែអ្វីដែលគួរឲ្យចាប់ អារម្មណ៍ Ronaldo បានប្រើប្រាស់កាយវិការមិនសមដោយវាយទៅខ្នងកីឡាករ Koke ។​


៩.បោះបាល់ដាក់កីឡាករ Sevilla
នៅទីនេះមិនបានវាយនោះទេ ប៉ុន្តែគាត់បានបោះបាល់អំឡុងពេលដែល Vitolo (Sevilla) បានដើរ​បែរខ្នងចេញ ដោយហេតុការណ៍នេះ បានកើតឡើង ពេលដែល Real ជួប Sevilla កាលពីខែមករា ឆ្នាំ​២០១៧ ។ទោះបីជាស្ថានភាពបែបនេះក្តី ប៉ុន្តែ​អាជ្ញាកណ្តាល មិនបាន​ផ្តល់កាតក្រហម ដល់ Ronaldo ឡើយ​។​
១០.តោងវាយមុខកីឡាករ Sevilla
វាយមុខ​កីឡាករ Clement Lenglet របស់ Sevilla ប៉ុន្តែមិនទទួលបានការពិន័យ ។​


១១.ទាត់កីឡាករគូប្រជែងនៅ World Cup 2018
នៅក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ 2018 បានមានបញ្ហា​ជាមួយកីឡាករ Fiola របស់ហុងគ្រី ដោយ Ronaldo បានទាត់ពីក្រោយ ដោយប្រឈមមុខដាក់គ្នា តែអ្នកទាំងពីរត្រឹមតែទទួលបានកាតលឿង ម្នាក់មួយ ។​
១២.ដើរជាន់ជើងកីឡាករក្លិប Real Betis លេង​
ពេលប្រកួតជាមួយ Real Betis នាថ្ងៃទី​២០ ខែកញ្ញា​ ឆ្នាំ​២០១៧ នៃពាន Spanish Super Cup ដោយពេលនោះ Ronaldo បានដើរ​ជាន់ជើង Aissa Mandi យ៉ាងរំភើយ តែគ្មានបញ្ហា​។​
១៣.ទាត់កីឡាកររបស់ Tottenham
កាលពីខែតុលា ឆ្នាំទៅ ក្នុងការប្រកួតដណ្តើមពាន Champions League ដោយពេលនោះ Tottenham បានជួប Real ក្នុងវគ្គជម្រុះតាបគ្រុប ដោយ Ronaldo ក៏បានប្រើហិង្សា​ទៅលើកីឡាករ Vertonghen ហើយពេលនោះ កីឡាកររបស់បែលហ្សិករូបនេះ បានប្រឈមការតានតឹង ជាមួយគ្នា ។ តែអាជ្ញាកណ្តាលបានត្រឹមតែផ្តល់កាតលឿងដល់ Ronaldo ។​
១៤.ទះមុខកីឡាកររបស់ក្លិប Girona
ក៏ដូចជាខែតុលា ឆ្នាំទៅផងដែរ នៅពេលដែលលត់ក្លិប Girona នៅក្នុងក្របខណ្ឌ La Liga កីឡាករ Ronaldo បានប្រើដៃទះមុខកីឡាករ Pere Pons ឲ្យដេកដួលលើទីលាន ។ អាកប្បកិរិយាអាក្រក់នេះ អាជ្ញាកណ្តាលមិនបានផ្តល់កាតក្រហមឲ្យទេ ដោយគេចចេញពីភ្នែក មើលមិនឃើញ។​


១៥.ជម្លោះជាមួយ កីឡាករក្លិប Valencia
វាជាការពិតណាស់ កីឡាករក្លិប Valencia គឺមិនចូលចិត្តកីឡាករ Ronaldo នោះទេហើយពួកគេហាក់ដូចជាមានបំណងចង់សងសឹក លើកីឡាករ វ័យ៣៣ ឆ្នាំរូបនេះ ។ វិលទៅកាន់ថ្ងៃទី​២៧ ខែមករា ឆ្នាំនេះ Ronaldo នៅតែពាក់អាវ Real ដោយបានវាយមុខកីឡាករ Montoya របស់ Valencia ស្ថិតក្នុងតំបន់ពិន័យ ។
១៦.បង្អាកសកម្មភាពអ្នកលេង ក្លិប Valencia
នៅក្នុងការប្រកួត​ខាងលើដូចគ្នា Ronaldo ក៏បានប៉ះទង្គិច​ជាមួយកីឡាករ​ Dani Parejo ដោយមិនអាចបណ្តើរបាល់ស៊ុតបញ្ចូលទីបាន ដោយរាំងខ្ទប់ពីកីឡាករ Dani Parejo តែអ្វីកត់សម្គាល់នោះ Ronaldo នៅតែបន្តប្រើប្រាស់សកម្មភាព មិនប្រក្រតី ដោយប្រើជើងឆ្វេង បង្អាកដំណើរ គូប្រជែងអំឡុងពេលដែលខ្លួនអង្គុយ នោះ។​
១៧​.វាយមុខកីឡាករ អ៊ីរ៉ង់
Ronaldo បានជួយឲ្យប្រទេសខ្លួនត្រឹមតែស្មើជាមួយ អ៊ីរ៉ង 1-1 ក្នុងការប្រកួត World Cup 2018 ប៉ុន្តែពេលនោះ Ronaldo បានវាយទៅលើមុខ Morteza Pourliganji បន្ទាប់ពីពេល វីដេអូ តាមរយៈអាជ្ញាកណ្តាលអេឡិចត្រូនិក VAR មក ក៏ទទួលបានកាតលឿង តែមិនមែនកាតក្រហម​។

១៨.ទាត់កីឡាករ Dani Alves
គ្រោះថ្នាក់បានកើតឡើងចំពោះអតីតកីឡាករខ្សែការពារ Barca ដោយពេលនោះគឺប្រកួតជុំទី​៨ នៃពាន Champions League រវាង Real Madrid និង PSG ពេលនោះ Ronaldo បាន​ទាត់ពីក្រោយ តែមិនទទួលបានការពិន័យ​៕