ហេតុផលពិត Ronaldo ចាកចេញពី Real ទៅលេងនៅ Juventus

0

យោងតាមប្រធានក្លឹបលោក Florentino Perez បានឱ្យដឹងថា CRISTIANO RONALDO បានចាកចេញពីក្លិប Real Madrid សម្រាប់ក្រុម Juventus នៅរដូវក្តៅនេះដោយសារគ្មាននរណា​ដេញថ្លៃខ្ពស់ជាង Juventus ។
Cristiano Ronaldo បានលេង​ជាមួយក្លិបអធិរាជស រយៈពេល ៩ ឆ្នាំ ហើយក៏បានស្វែងរកដំណោះស្រាយថ្មីមួយទៀត ចាកចេញពីរដ្ឋធានីអេស្ប៉ាញ ដោយបានចូលរួម​ប្រកបអាជីពជាមួយ Juventus ។​

បន្ទាប់ពីឈ្នះពាន Champions League​ លើកទី​៣ កាលពីខែឧសភា កីឡាករព័រទុហ្កាលនេះ បានស្ថិតក្នុងការសង្ស័យ ដោយចាកចេញពីក្លិប Real ទៅកាន់ក្លិបផ្សេង​ ដោយក្នុងនោះមានក្លិប Juventus, Manchester United និង Paris Saint-Germain បានស្វះស្វែង​ព្យាយាមចុះហត្ថលេខា ។​ ជាលទ្ធផល បានចុះហត្ថលេខាជាមួយ Juventus ក្នុងតម្លៃ ១១២លានផោន​។​
Perez បានថ្លែងថា ការលក់ដ៏ថ្លៃជាងគេនៅឆ្នាំនេះគឺ Ronaldo ហើយយើងជឿជាក់ថារឿងដ៏ល្អបំផុតគឺរឿងនេះ ​ដែលកើតមានឡើងប្រាកដ ដោយឈានដល់កិច្ចព្រមព្រៀង​។ ហើយសម្រាប់នៅ Madrid គ្មាននរណា​ផ្តល់ឲ្យជាង ១០០ លាននោះទេ​ ហើយក្លិបផ្សេងទៀតក៏មិនបានដាក់សំណើរ ច្រើនជាងហ្នឹងដែរ ៕​