David Beckham បានប្រកាសជាផ្លូវការ កាលពីដើមខែនេះថា ក្រុមរបស់គាត់មានឈ្មោះថា Inter Miami ដែលនឹងក្លាយជាគោលដៅដ៏ចាប់អារម្មណ៍ក្រុមអ្នកគាំទ្រអន្តរជាតិ ។
Daily Mail បានចុះផ្សាយថា ឥឡូវនេះ David Beckham បានបង្ហាញគោលដៅចង់បាន Lionel Messi សម្រាប់រដូវកាលក្នុងលីគអាម៉េរិក MLS ដោយក្លិប Inter Miami នឹងចាប់ផ្តើមនៅឆ្នាំ ២០២០ ដែលជាគោលបំណងធំមួយដើម្បីឲ្យក្រុមបាល់ទាត់នេះ មានប្រជាប្រិយភាព និងទីផ្សារបំផុត នៅលើពិភពលោក ។
ប្រភពស្និទ្ធអតីតកីឡាករ David Beckham បានធ្វើការបដិសេធដែលក្លិប Inter Miami កុងត្រាយក Lionel Messi ឬក៏ដោលដៅផ្សេងទៀត ប៉ុន្តែប្រភពនេះសារភាពថា កីឡាករ ៣១ ឆ្នាំនេះអាចនឹងត្រូវចុះហត្ថលេខាដ៏ធំ ប្រសិនបើគាត់អាចធ្វើបាននោះ។
គួរបញ្ជាក់ផងដែរថា កុងត្រារបស់ Messi ជាមួយក្លិប Baracelona នឹងបញ្ចប់នៅឆ្នាំ 2021 ហើយពេលនោះ កីឡាករអាហ្សង់ទីននេះ មានអាយុ ៣៣ ឆ្នាំ ហើយពេលនោះបានន័យថា ក្លិបអាចនឹងទទួលយកការផ្តល់ជូនដ៏ធំមួយ មុនកីឡាកររូបនេះ ក្លាយជាកីឡាករដោះដូរក្នុងទីផ្សារគ្មានតម្លៃនោះ ។
ទោះបីជាយ៉ាងនេះក្តី Messi បានអះអាងរួចហើយថា គាត់នឹងបញ្ចប់អាជីពជាមួយ Barca តែម្តងព្រោះថា គាត់បានរីកធំធាត់ និងមានគ្រួសារនៅទីនេះ ហើយការផ្លាស់ប្តូរនាំតែផ្តល់ភាពលំបាកដល់គាត់៕