ភ្នំពេញ៖ កូនស្រី នាយវីតាមីនសេ អ្នកស្រី ប៉េងប៉ោង បានបង្ហាញអារម្មណ៍អួលដើមករនៅលើបណ្តាញសង្គមហ្វេសប៊ុក នឹកដល់លោកពុក ដែលបានបង្កើតខ្លួន ហើយថ្ងៃនេះក៏ជាថ្ងៃខួបកំណើតអ្នកនាងប៉េងប៉ោងផងដែរ។
តារាកំប្លែង វីតាមីនសេ បានទទួលមរណភាពកាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៨ ដោយជំងឺមហារីកថ្លើម ។សពតារាកំប្លែងជើងចាស់ វីតាមីនសេ បានបូជាកាលពីល្ងាច ថ្ងៃទី១មេសា ឆ្នាំ២០១៨ នៅវត្តវង្គដបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ វេលាម៉ោង ៦ ល្ងាច។
បើគិតរាប់ចាប់ពីពេលដែលលោកចែកឋាន មកដល់ពេលនេះគឺមានរយៈពេល ជិត ៥ខែ តែសេចក្តីស្រលាញ់ នឹករលឹកចំពោះឪពុក នៅតែបន្តមាន ដដែលចំពោះកូនអ្នកនាងប៉េងប៉ោង និងកូនៗគ្រប់រូប។
ប៉េងប៉ោងបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកស្រី នាម្សិលមិញថាថ្ងៃស្អែកជាថ្ងៃដែលកូនបានធ្វើជាកូនលោកប៉ាម៉ាក់!អរគុណប៉ាម៉ាក់ដែលបានបង្កើតកូនស្រីម្នាក់នេះនឹងផ្ដល់ក្ដីស្រលាញ់ដល់កូនអស់រយះពេល40សិបជាង!លោកប៉ាអ្នកម៉ាក់កូនស្រីម្នាក់នេះនឹងរឹងមាំ!ស្រលាញ់ប៉ាម៉ាក់នឹកលោកប៉ាណាស់ ៕