កាន់តែល្បីល្បាញ ក្រោយដាក់ខ្លួន ដើររើសសំរាមនៅទីសាធារណៈ ដើម្បីសម្អាតបរិស្ថាន ដោយយកថ្ងៃសម្រាករបស់ខ្លួន ធ្វើរឿងល្អជួយដល់សង្គមយ៉ាងដូច្នោះ បានធ្វើឲ្យអ្នកគាំទ្រកញ្ញា សាទរយ៉ាងខ្លាំង ។
ពិធីការិនីស្ថានីយ៍ទូរទស្សន៍ថោន ក្នុងកម្មវិធី Happy Life Show កញ្ញា លីឈី កន្លងទៅបានលេចឭជំពាក់ជំពិនចំណងស្នេហា ជាមួយនាយកផលិតកម្មវិធីទូរទស្សន៍ Town Full HD TV លោក ប៊ុន រតនា ហៅលោក សេម និងមានរឿងចម្រូងចម្រាស់ជាច្រើន រឿងស្នេហា នេះដែលគេចាត់ទុកថាជារឿងស្នេហាត្រីកោណ ជាមួយតារាចម្រៀងស្រីម្នាក់ ក្នុងទ្រនំផលិតកម្មចម្រៀងថោន ។ ប៉ុន្តែក្រោយផ្ទុះនូវជម្លោះផ្លែផ្កា ដាក់គ្នានោះ រឿងនេះក៏បានស្ងប់សុខរៀងៗខ្លួន ដោយបន្សល់ត្រឹមស្រមោលដានអតីត សម្រាប់អ្នកចាញ់ ។
អ្វីៗបានប្រែប្រួល លីឈី ដែលកំពុងទទួលបានការចាប់អារម្មណ៍ក្នុងកម្មវិធីខាងលើ និងការសម្តែងផ្សេងៗក្នុងស្ថានីយ៍ទូរទស្សន៍ថោន ក៏បានចាយវេលាសម្រាកដ៏មានតម្លៃរបស់ខ្លួន ងាកមកផ្តោតការរើសសំរាម ជួយដល់សង្គម និងបរិស្ថាន ដែលទង្វើនេះ ចាត់ទុកជាទង្វើដ៏ល្អ ។
ខណៈដែលមិនអាចសុំការទាក់ទងពីកញ្ញា លីឈី បាននៅព្រឹកនេះ ប្រភពដែលស្និទ្ធ តារាសម្តែង និងពិធីការិនីសម្តីបាន សម្រស់ស្រស់សោភា បានប្រាប់ថា ពេលនេះលីឈី បានផ្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយយកថ្ងៃសម្រាករបស់ខ្លួន ចូលរួមសម្អាតបរិស្ថាននៅក្នុងរាជធានីភ្នំពេញ ហើយជំហាន បន្ទាប់ និងអាចធ្វើនៅតាមបណ្តាខេត្តមួយចំនួន ដែលនាងធ្វើដំណើរទៅដល់ ឬឆ្លងកាត់នៅទីនោះ ។ ប្រភពថា ជំហានដំបូងនៃការចូលរួមសម្អាត បរិស្ថាននេះ កញ្ញាបានកៀងគរបងប្អូន របស់កញ្ញា ឲ្យដាក់ខ្លួនជាមួយសំរាម គឺផ្តោតលើពាក្យថា «ផ្តើមចេញពីខ្លួនយើង ដើម្បីបរិស្ថានស្អាត»។
ជុំវិញជំហានបន្ទាប់ នៃយុទ្ធនាការដាក់ខ្លួន ជាមួយសំរាមរបស់លីឈី យើងមិនទាន់អាចសុំបញ្ជាក់បាននៅឡើយទេ នៅព្រឹកនេះ ហើយអង្គភាព យើងនឹងបន្តសុំការបំភ្លឺពីកញ្ញា ក្នុងពេលឆាប់ៗខាងមុខនេះ៕





