ភ្នំពេញ៖ ក្រោយពីទទួលបានការរិះគន់ទៅពីអ្នកលេងបណ្តាញសង្គមម្នាក់ថា ពិធីខួបកំណើតទាំងពោះធំរបស់ជា ម៉ារី ដែលស្លៀកពាក់លីអូនោះធ្វើឲ្យខូចប្រពៃណីខ្មែរ សាមីខ្លួន ដែលជា តារាសម្តែងស្រស់ផូរផង់ និងសិចស៊ី បានចំអកទៅកាន់អ្នករិះគន់វិញថា ឆ្នាំក្រោយគួរតែស្លៀកបែបបុរណធ្វើខួបម្តងកុំឲ្យមានការរិះគន់។
ពិធីខួបរបស់ជាម៉ា រី ដែលត្រូវបានគេដាក់ឈ្មោះឲ្យថា Birthday Pool Party Mss Mary ដែលធ្វើឡើងជាប់នឹងអាងហែលទឹក ហើយភាគច្រើនស្ត្រីដែលចូលរួមបានស្លៀកពាក់រ៉ូបបែបប៊ីគីនី នោះ ក៏ស្រាប់តែទទួលបានការរិះគន់ពីសំណាក់អ្នកលេងបណ្តាញទំនាក់ទំនងសង្គម។
គណនីហ្វេសប៊ុកឈ្មោះ Keo Rothna បានសរសេរថា តិចថាបរទេសអីទៅ! ខុសហើយអតីតតារាសម្តែងអ្នកនាង ជា ម៉ារី សោះ ពោះធំស្លៀក លីអូធ្វើខួបកំណើតអញ្ចឹងបានឡូយ! ហឺ អាសូរវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ ខ្មែរយើងណាស់ ។

ឆ្លើយតបនឹងការរិះគន់នេះ ជា ម៉ារី ដែលជាតារាសម្តែងលេចធ្លោមួយរូបនាងពេលកន្លងមកបានសរសេរថា យ៉ាប់ណាស់ប្រហែលគាត់មិនដែលនាំក្រុមគ្រួសារគាត់ទៅហែលទឹកហើយបានគាត់មិនដឹងថាកន្លែងហេតុតែគេពាក់បែបមិច អូ...ខ្ញុំភ្លេចប្រាប់ថាខ្ញុំមិនបានចង់ល្បីទេបើខ្ញុំចង់ល្បីខ្ញុំឲ្យលុយអ្នកកាសែតចុះបាត់ហើយនេះខ្ញុំផុសក្នុង account របស់ខ្ញុំជីវិត Private របស់ខ្ញុំហើយកន្លែងធ្វើខួបខ្ញុំម៉ៅដាច់សម្រាប់ធ្វើ Bikini Party ពូស្គាល់ Bikini Party អត់បើអត់ស្គាល់ពូអាចទៅសួរកន្លែងហែលទឹកបានថាពេលហែលទឹកគេពាក់បែបម៉េច ។
ដើម្បីសក ទៅកាន់អ្នករិះគន់ខាងលើដដែល ជា ម៉ារី បានបន្តថា «ឆ្នាំក្រោយខ្ញុំសូមធ្វើខួបម្ដងទៀតតែសុំពាក់ដូចក្នុងរូបនេះហើយព្រោះខ្លាចលោកពូអ្នកមីងមិនសប្បាយចិត្ត ព្រោះអីកម្មវិធីដែលខ្ញុំពាក់ប៊ីគីនីនោះពួកគាត់មិនសប្បាយចិត្តពួកគាត់ឡើងឈាមអញ្ចឹងចាំខ្ញុំបំពេញបំណងលោកពូអ្នកមីងហើយជួយចងដៃផង មួយថ្ងៃៗអត់គិតខំរកលុយធ្វើខ្លួនឲ្យស្អាតទេអង្គុយតែទើសគេទៅ» ៕










