ភ្នំពេញ៖ នៅប៉ុន្មានថ្ងៃមកនេះ វ៉ាន់ វ័លក្ខ តារាសិចស៊ី បានលើកឡើងថា នឹងបិទវចនានុក្រមលែងកត់ពាក្យសង្សារចូល ខណៈដែលបង្ហាញពីសញ្ញាបែកបាក់ស្នេហា ជាមួយបុរសម៉ាកាវ ។
តារាសម្តែងសិចស៊ី និយមលែងខ្លួនព្រលែងល្បែងលើ បញ្ចេញគល់ភ្លៅសខ្ចី នៅលើបណ្តាញទំនាក់ទំនងសង្គម ដោយប៉ុន្មានថ្ងៃមកនេះ បានត្អួញត្អែរពីជីវិតស្នេហា ដែលជាសញ្ញាប្រះឆា ជីវិតជាគូស្រករ ក្រៅរង្វង់ខាន់ស្លា ដែលគេហៅថាសង្សារនោះ ។
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ វ៉ាន់ វល័ក្ខ បានឡើងនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់នាងថាទំនាក់ទំនងមួយដែលគ្មានទំនុកចិត្ដខំបន្ដយ៉ាងណាមិនបានយូដែរ ✂️ទំនុកចិត្ដ1%គ្មាន បន្ដនាំខាតតែពេលគ្រាំគ្រា#ខ្ញុំហត់ច្រើនហើយខ្ញុំឆ្អែត ។ សារនេះបានធ្វើឲ្យគេយល់ថា នាងកំពុងមានបញ្ហាផ្លូវចិត្តរឿងស្នេហា ដែលទំនងផ្តើមចេញពីភាពមិនទុកចិត្តគ្នា អាចមកពី ខាងប្រុសប្រកាន់ និងប្រច័ណ្ឌជ្រុលក៏ព្រោះតែនាងស្អាត នឹងសិចស៊ី ។
ក្នុងថ្ងៃតែមួយ នាងបានបន្តសរសេរទៀតថា «30 ខំរកលុយនឹងមុខរបបសល់អោយច្រើនយកប្ដីម៉ង់??ពាក្យថាសង្សារខ្ញុំហត់នឿយហើយ✂️ (បិទវចនានុក្រម)» ។ ដោយឡែកនៅម្សិលមិញនេះវិញ ពោលគឺថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២០ នាងបានសរសេរថា «នៅម្នាក់ឯងមានស្នាមញញឹមបែបនឹង?មិនចាំបាច់កើតទុក្ខ#នៅម្នាក់ឯងគ្រាន់តែឯការតិច??តែមិនអីទេ» ។
សារចុងក្រោយនេះ វាកាន់តែបញ្ជាក់ថា ចំណងស្នេហារបស់នាង បានដើរដល់ទីបញ្ចប់ ហើយកំពុងតែប្រះឆាមិនអាច បិទជាប់វិញបាន ដែលវាហាក់ដូចជាកែវដែលបែកហើយ ពិបាកនឹងយកវាមកបិទភ្ជាប់វិញ៕





