ភ្នំពេញ៖ ក្រោយភ្ជាប់ពាក្យជាមួយកូនអ្នកកំពង់ចាម ហើយស្នេហានេះក៏បានបែកបាក់គ្នាទៅវិញ ក៏ស្រាប់តែថ្មីៗនេះ លេចមុខ នាយព្រែកឡើងសារជាថ្មី ដោយបានបណ្តើរតារាវ័យក្មេង ឈិន មុន្នីនាថ យ៉ាងត្រសងនឹងតែងតែកៀកកិតជិតគ្នា ។
គេថាបេះដូងឈឺយកបេះដូងមកជួស មុតបន្លាត្រូវយកបន្លាមកជួស ហើយនេះវាមិនខុសគ្នានោះទេ ដែលនាយព្រែកបានយកទ្រីស្តីនេះមកប្រើ ដោយបានស្វែងរកអ្នកថ្មី ដើម្បីស្អំបេះដូង ដែលកំពុងឈឺពើតផ្សារនាពេលកន្លងមក។
ក្នុងព្រឹត្តិការណ៍សម្ពោធផលិតផលរបស់ ឌួង ម៉ានិច្ច នៅអ៊ីអន ២ កន្លងមក គេឃើញនាយព្រែក បានបណ្តើរតារាសម្តែងវ័យក្មេង ឈិន មុន្និនាថ យ៉ាងត្រសង ហាក់ស្គាល់ចិត្តថ្លើមគ្នា ជាយូរមកហើយ ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេទាំងពីរ តែងតែឡាយលក់ផលិតផលរួមគ្នា និង ដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានមួយចំនួន មិនខុសពីគូស្នេហ៍អ្នកដទៃនោះទេ ។
ប្រភពស្និទ្ធនឹងតារាទាំងពីរ ដោយសូមមិនបញ្ចេញឈ្មោះបានលើកឡើងថា ពួកគេទាំងពីរបច្ចុប្បន្នកំពុងស្អិតរមួតជាមួយគ្នា ដូចស្ករតាំងម៉ែ ដោយទៅណាមកណា ជាមួយគ្នា ។ ម្យ៉ាងទៀត ប្រភពដដែលនេះសង្ឈឹមថា ស្នេហារបស់អ្នកទាំងពីរអាចនឹងមានភាពយូរអង្វែង កុំដូចស្នេហាចាស់របស់នាយព្រែក ក្រោយភ្ជាប់ពាក្យក៏បានបែកបាក់គ្នាបាត់ ៕





