L​i​v​e​r​p​o​o​l ត្រៀ​ម​លុ​យ​ ១​៣​លា​ន​អ៊ឺ​រ៉ូ ចា​យ​ទិ​ញ​កី​ឡា​ក​រ​ឆ្នើ​ម​ម្នា​ក់​រ​ប​ស់ O​l​y​m​p​i​a​c​o​s

0

យោងតាមការចេញផ្សាយរបស់កាសែតបរទេសនៅថ្ងៃនេះ បានសរសេរថាក្លឹបហង្សក្រហម Liverpool គឺកំពុងតែខិតជិតទៅនឹងការចុះកុងត្រាទិញយក កីឡាករខ្សែការពារស្លាបឆ្វេងម្នាក់របស់ក្លឹប Olympiacosក្នុងតម្លៃខ្លួនប្រមាណជា ១៣លានអ៊ឺរ៉ូ។

កាសែត Independent បានបញ្ជាក់ថា Liverpool បានត្រៀមលុយប្រមាណជា ១៣លានអ៊ឺរ៉ូរួចទៅហើយ ដើម្បីនាំយកកីឡាករ Konstantinos Tsimikas បន្ទាប់ពីបានបរាជ័យក្នុងការនាំយកកីឡាករ Jamal Lewis ពីក្លឹប Norwich City។

ប្រភពដដែលបានបន្តទៀតថាក្លឹបទាំងពីរគឺ Olympiakos និង Liverpool គឺបានយល់ព្រមគ្នាគ្រប់លក្ខខណ្ឌអស់ហើយ ជាពិសេសគឺតម្លៃខ្លួនកីឡាករ នៅឡើយតែការងារសេសសល់មួយចំនួនប៉ុណ្ណោះ មុនពេលដែលត្រូវប្រកាសជាផ្លូវការ៕

ប្រែសម្រួល៖ Lee