ភ្នំពេញ៖ មកដល់ពេលនេះអាយ៉ៃឆ្លងឆ្លើយ របៀបជម្លោះរវាងម៉េង កែវពេជ្ជតា និង អ្នកនាងអ៊ូ រស្មី នៅតែអូសបន្លាយមិនចេះចប់មិនចេះហើយ ដោយក្នុងនោះបានអូសដល់អ្នក កាន់ស្ទីតយ៉ូ ឈ្មោះប្រុស មកឈ្លោះជេរបញ្ជោរគ្នាផងដែរ ដែលកំពុងធ្វើឲ្យផ្អើលដល់មហាជន ។
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ រឿងនេះនៅតែមិនទាន់បានបញ្ចប់នៅឡើយនោះទេ ដោយ ភាគីទាំងពីរនៅតែផ្លែផ្កាដាក់គ្នា ដែលផ្តើមចេញពីរឿងរ៉ាវ យកបទម្ចាស់ដើមទៅច្រៀង មិនបាន ដាក់ឈ្មោះម្ចាស់ដើម ។
អ៊ូ រស្មី បានចូលខមិនថា «ជួនកាលម្ចាស់ដើមច្រៀងមិនបានការផង ក៏អាចថាបានណាអ្នកបង អរគុណអ្នកច្រៀង Cover ទៅដែលគេអាចធ្វើឲ្យអ្នកបងល្បី ព្រោះប្រវត្តិកេរ្តិ៍ឈ្មោះអ្នកបង ក៏មិនសូវមានគេចូលចិត្តស្រាប់ផង ព្រោះពូកែតែខាងខាំគេ និងចង្អៀតចង្អល់ ហ្វេនៗអាចស្តាប់សំឡេងខ្ញុំ និងបង ថ្លឹងមើលថាមួយណាពិរោះចាក់ចំ គល់កជាង ចម្លើយប្រាកដជាខ្ញុំហើយដែលពិរោះ ខ្ញុំគេដាក់ឈ្មោះថាជាតារាចម្រៀងកន្ទុំរុយ សួរមើលដែរថាមួយណាមិនស្គាល់ ចុះបងខ្ញុំគុំយូរហើយ សូមទោសមិនចង់ ជ្រលក់មាត់» ។ ថែមពីលើនេះ ឃើញថា អ៊ូ រស្មី បានឲ្យសញ្ញា Emoji ដែលជាសញ្ញាបញ្ជាក់ថា ខ្ពើមរអើមជ្រេញ ។
ទន្ទឹមជាមួយគ្នានេះដែរ អ្នកនាងម៉េង កែវពេជ្ជតា បានសរសេរតមវិញថា «សម្តីបែបនេះឬដែលជាមនុស្សល្អជាងខ្ញុំ ? ? ? ហឺ ប្អូនស្រីអឺយ មិនអាចឆ្លើយថា អាខោនត្រូវគេហែកទេ គ្មានរណាជឿទេ ! ! ! ។
ដោយឡែកកាលពីពីរថ្ងៃមុន ពាក់ព័ន្ធរឿងរ៉ាវខាងលើផងដែរ អ្នកនាង ម៉េងកែវពេជ្ជតា បានប្រកាសប្តឹងពី អ្នកកាន់ស្ទីតយ៉ូ និងធ្វើភ្លេងឈ្មោះប្រុស ពីបទជេរប្រមាថកាតទានផងដែរ៕





