យុវជនឆ្នើមសញ្ជាតិវេល Williams ដែលទើបតែបានបង្ហាញខ្លួនឲ្យឈុតធំជាលើកដំបូង កាលពីរដូវកាល ២០១៩-២០២០ កន្លងទៅថ្មីៗនោះ នៅថ្ងៃនេះទើបតែអាចទទួលបានកុងត្រាថ្មីរយៈពេល៥ឆ្នាំជាមួយនឹងក្លឹប។
កីឡាករខ្សែការពារស្លាប Neco Williams នឹងក្លាយទៅជាកីឡាករចុងក្រោយ ដែលអាចទទួលបានកុងត្រាអាជីព ពីក្លឹបបន្ទាប់ពីបានធ្វើការបង្ហាញខ្លួនដំបូងរបស់ខ្លួន។ កីឡាករខ្សែការពារវ័យ១៩ឆ្នាំរូបនេះ នឹងត្រូវបានគេជឿជាក់ថា នឹងស្ថិតនៅក្នុងផែនការរបស់លោក Jurgen Klopp ជាមិនខាននារដូវកាលក្រោយ។
គួរឲ្យដឹងដែរថាកុងត្រាអាជីព របស់កីឡាករថ្នាលយុវជនឆ្នើមកន្លងមកមុនពេល Williams នោះមានដូចជា Curtis Jones និង Harvey Elliott ជាដើមផងដែរ៕
ប្រែសម្រួល៖ Lee