ភ្នំពេញ៖ រាត្រីហៀបនឹងចូលគេងហើយ នារាត្រីយប់មិញ តារាសម្តែង អៀ ម៉េងលិ បានធ្វើការអះអាងថា នាងត្រូវបានយុវជនម្នាក់ បានឆាតផ្ញើប្រដាប់ភេទ ជូនឲ្យភ្ញាក់ផ្អើលកាត់យប់មិញ ។
អៀ ម៉េងលិ បានសរសេរនៅលើបណ្តាញ ទំនាក់ទំនងសង្គមរបស់នាង នារាត្រីទៀបភ្លឺយប់មិញឲ្យដឹងថា «មើលអាកូនមីចុយម្រាយនេះ រកដេកហើយបើកមើលមក ឃើញវាផ្ងើក្ដវាអោយឯងមើល យីអាកូនមីត្រូវគ្រាប់ អោយហែងល្បី១ មើលទៅធ្វើការល្អសមរម្យដែលធ្វើចរិកថោកចឹង យកខួរឆ្កែមកដាក់ក្នុងក្បាល ផ្ញើក្ដអោយគេមើល ជូនពរអោយហែងដើរទៅ ឡានបុកងាប់ក្ដហែង អានរក អាតៃហោង » ។
ពាក់ព័ន្ធរឿងរ៉ាវផ្ញើររូប ប្រដាប់ភេទនេះដែរ បានធ្វើឲ្យមិត្តភក្តិតារាសម្តែង ខាងលើភ្ញាក់ផ្អើល ហើយអ្នកខ្លះទៀតហួសចិត្ត នឹងរឿងអសីលធម៌បែបនេះ។ មកដល់ពេលនេះ យើងមិនទាន់ឃើញតារាសម្តែងខាងលើ មានប្រតិកម្មអ្វីបន្តទៀតឡើយ ហើយខាងអង្គភាពយើងក៏នៅ មិនទាន់អាចសុំសេចក្តីបញ្ជាក់ បន្ថែមជុំវិញរឿងរ៉ាវនេះដែរ សម្រាប់ព្រឹកនេះ ៕