ក្តុកក្តួលណាស់ ! ឡោម លក្ខិណា យំរៀបរាប់ជីវិតកំសត់ធ្លាប់កំព្រាឪពុក ព្រោះចោរប្លន់សម្លាប់ ឥឡូវកូននាងទើបអាយុ១០ខែ ក្លាយជាក្មេងកំព្រាឪពុកដូចគ្នា

0

ភ្នំពេញ៖ ទស្សនិកជននិងអ្នកគាំទ្របានបង្ហាញអារម្មណ៍ក្តុកក្តួល ហើយរំជួលក្នុងចិត្តខ្លាំងរហូតមានខ្លះស្ទើរទប់ទឹកភ្នែកពុំបាន បន្ទាប់ពីស្តាប់ការរៀបរាប់របស់តារាស្រីអ្នកនាង ឡោម លក្ខិណា ខណៈពេលដែលនាងកំពុងមានទុក្ខធំ ត្រូវបាត់បង់ស្វាមីជាទីស្រលាញ់ ដោយគ្មានថ្ងៃត្រឡប់ ក្រោយបន្សល់ទុកនាង និងកូនក្លាយជាស្រ្តីមេម៉ាយ ហើយកំព្រាឪពុកតាំងមិនទាន់ដឹងក្តី។
តាមរយៈការបង្ហោះវីដេអូ បង្ហាញពីភាពយំសោកសង្រេងរបស់អ្នកនាង ឡោម ល័ក្ខណា ដែលបានរៀបរាប់ប្រាប់មិត្តភក្តិ ចូលរួមក្នុងពិធីបុណ្យសពស្វាមីរបស់នាងនោះ ត្រូវបានប្រភពបញ្ជាក់ថាគាត់ (លក្ខិណា) ទ្រហោយំប្រាប់ខ្ញុំថាគាត់កំព្រាឪពុកតាំងពីតូចមិនទាន់ដឹងក្តី ដោយសារចោរប្លន់សម្លាប់ពេលរត់ម៉ូតូឌុប ព្រោះគ្រួសារមានជីវភាពខ្វះខាត។
ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា ពេលនេះកូនគាត់ទើបតែអាយុ១០ខែ ក៏កំព្រាឪពុកដែរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ពេលរត់តាក់ស៊ីមកពីដឹកភ្ញៀវវិញ។ ពុទ្ធោអើយរឹងមាំឡោមលក្ខិណា – Lorm Leakena ពួកយើងនៅចាំជួយលើកទឹកចិត្តគ្រប់យ៉ាងដើម្បីកូនណាអូន….។ជាមួយការរៀបរាប់នឹងឃ្លីបវីដេអូនៃទិដ្ឋភាពបុណ្យសព រួមនឹងការយំសោកសង្រេងរបស់ ឡោម លក្ខិណា ពេលនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងទស្សនិកជនជាច្រើន សម្តែងក្តីអាណិតអាសូរដល់តារាស្រីរូប និងចូលរួមរំលែកទុក្ខគ្រប់គ្នា។
ដោកឡែកបើក្រឡេកទៅចាប់អារម្មណ៍ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងអ្នកនាង ឡោម លក្ខិណា ឯណ្ណោះវិញនាងបានសរសេរបង្ហោះសារមួយឃ្លារ ដើម្បីជូនដំណើរប្តីថាសូមបងទៅកាន់ទីស្ងប់សុខចុះ រឿងកូនបងកុំបារម្ភ អូននឹងមើលថែកូនអោយល្អ បងដាច់ចិត្តណាស់ហ៊ានទៅចោលអូនគ្មានផ្តាំផ្ញើរអ្វីអូនមួយម៉ាត់។
សូមជម្រាបថាស្វាមីអ្នកនាង ឡោម លក្ខិណា គឺលោក ប៉ា ចាន់ពិសិទ្ធ បានទទួលមរណភាព ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ បង្កឡើងរវាងរថយន្តបុកជាមួយរថយន្ត។បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ តម្កល់ទុកធ្វើបុណ្យតាមប្រពៃណីស្ថិតនៅវត្តក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ៕

អត្ថបទ៖ តារារស្មី