កម្ពុជានាំចេញដំឡូងមី ជាង៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិក្នុងឆ្នាំ២០១៩

0

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងថាក្នុងឆ្នាំ២០១៩ កម្ពុជាបាននាំចេញដំឡូងមី (ចំណិតដំឡូងមី ដំឡូងមីស្រស់ ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមី) ចំនួន៣,៣១០,០៩២តោន កើនឡើង២៦.៦៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន២,៦១៣,២២០តោន។
បើតាមរបាយការណ៍ ចំណិតដំឡូងមីក្រៀម និងដំឡូងមីស្រស់ ត្រូវបាននាំចេញទៅប្រទេសថៃ និងវៀតណាម។ ចំណែកម្សៅដំឡូងមី ត្រូវបាននាំចេញទៅ ប្រទេសវៀតណាម ចិន ហូឡង់ ឆេក កាណាដា អ៊ីតាលី ឥណ្ឌា និងប៉ាគីស្ថាន។គិតត្រឹមនៅឆ្នាំ២០១៩ កម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីចំនួន៦៤៨,៤៧៦ហិកតា ថយចុះ០.៥៧ភាគយ បើធៀបនឹងឆ្នាំ២០១៨ មានផ្ទៃដី៦៥២,២៣៥ហិកតា៕