ភ្នំពេញ៖ ក្រោយម្ដាយក្លាយជាឃាតកសម្លាប់មនុស្ស តារាចម្រៀងល្បីប្រចាំទ្រនំហង្សមាស កញ្ញា ពេជ្រ សូលីកា បានបង្ហោះសារយ៉ាងសោកសង្រេងចិត្ត ដោយមិនខ្លាចគេហៅថាជាកូនឃាតកឡើយ ព្រោះម្ដាយរបស់កញ្ញាជាម្ដាយដែលល្អបំផុតក្នុងកែវភ្នែករបស់កញ្ញា។
ពេជ្រ សូលីកាបាន បង្ហោះសារសោកសង្រេងរៀបរាប់ទុក្ខសោក តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦មករានេះ ដោយមានខ្លឹមសារទាំងស្រុងថា៖ «ម៉ាក់គឺជាម៉ាក់ដែលមិនល្អក្នុងភ្នែកអ្នកដទៃ តែម៉ាក់គឺជាម៉ាក់ដែលល្អបំផុតក្នុងកែវភ្នែកកូន
ទោះម៉ាក់លំបាកកាយលំបាកចិត្តយ៉ាងណា ម៉ាក់ក៏មិនដែលចង់អោយកូនមកហត់លំបាកជាមួយម៉ាក់ដែរ កូនមិនខ្លាច នឹងគេហៅកូនថា ជាកូនឃាតករឡើយ ព្រោះតាំងពីកូនដឹងក្ដីមក ម៉ាក់គ្រាន់តែជាមនុស្សស្រីធម្មតា និងល្អម្នាក់សំរាប់កូនៗ
តែប៉ុនណ្ណោះ។
មានសម្ដីខ្លះបានលើកឡើងថា អ្នកស្លាប់ទៅហើយ ចង់សងអ្វី ក៏មិនអាចត្រលប់ក្រោយវិញបានដែរ
បន្តែចង់អោយដឹងថា សំរាប់អ្នកនៅរស់ ក៏មិនមែនមកបន្តការស់នៅជួបជុំគ្រួសារតាមបែបធម្មតាដូចកាលពីមុនវិញបានដែរ មានជីវិតក៏ពិតមែន បន្តែជីវិតដែលនៅសល់បន្តហ្នឹង រស់នៅតាមរបៀបណា
អ្នកដែលមានជីវិតគឺមានតែបន្តទទួលកម្មដែលខ្លួនបានសាងចឹងហើយ ពាក្យសុំទោស រឺ ពាក្យស្ដាយក្រោយ
ដែលបានខំប្រើទៅយ៉ាងណា សំរាប់អ្នកដែលគិតថាគ្មានប្រយោជន៌ គឺវានៅតែគ្មានប្រយោជន៌ដដែលចឹង គ្មានអ្វីក្រៅពី អហោសិកម្ម អោយគ្នានោះទេ មិនមែនរាល់ការស្គាល់គ្នាវាសុទ្ធតែជានិស្ស័យទាំងអស់ឡើយ ខុសគឺខុសវាជារឿងដែលមិនអាចកែប្រែបានតែមិនមែនអ្នកដែលធ្វើខុសសុទ្ធតែអាក្រក់ដូចការមើលឃើញទាំងអស់នោះទេ គ្មាននរណាម្នាក់ដែលកើតមកចង់ខុស ហើយគ្មាននរណាម្នាក់ដែលកើតមកល្អគ្រប់ដប់ដែរ៕
ឥឡូវនេះអ្វីដែលកូនអាចធ្វើបានសំរាប់ម៉ាក់គឺកូនមានតែដាក់បាត ធ្វើបុណ្យ ឧទិសកុសល ដល់អ្នកដែលបានចាកចេញទៅ ជំនួសម៉ាក់តែប៉ុណ្ណោះ។
នេះជារូបអនុស្សាវរីយ៍ចុងក្រោយរបស់ម្ដាយកូនយើងក្នុងថ្ងៃដែលកូនបានក្រាបសំពះម៉ាក់ក្នុងថ្ងៃសេរីសួស្ដីរបស់កូនទោះថ្ងៃពិសេសបន្ទាប់របស់កូន គ្មានវត្តមានម៉ាក់ចូលរួម តែកូនចង់អោយម៉ាក់ដឹងថា ម៉ាក់នឹងស្ថិតនៅក្នុងបេះដូងកូនជានិច្ច ដែលគ្មានថ្ងៃកែប្រែបាន។
សំរាប់មាត់អ្នកដទៃ ទទួលយកបានមិនបាន គឺជារឿងរបស់អ្នក
ព្រោះខ្ញុំមិនមែនធ្វើសំរាប់មាត់របស់អ្នកឡើយ។ សូមទានជ្រាប
សូមអរគុណ បងប្អូនទាំងអស់គ្នា សំរាប់ការ ផ្ដល់កំលាំងចិត្តជាច្រើនមកកាន់រូបនាងខ្ញុំ នឹង កូនខ្ញុំ មានទាំងការផ្ញើសារ នឹង comment លើកទឹកចិត្ត បារម្មណ៍ សួរសុខទុក្ខ ជាច្រើន
ហើយក៏សុំអភ័យទោសផងដែរ ដែលនាងខ្ញុំមិនបានតបទៅដល់អ្នកទាំងអស់គ្នា បន្តែរាល់ការផ្ញើមក គឺនាងខ្ញុំបានឃើញគ្រប់ទាំងអស់អរគុណដែល ធ្វើអោយខ្ញុំមានអារម្មណ៍កក់ក្ដៅ នឹង រឹងមាំ បន្តដំណើរជីវិតនេះ ទៅមុខទៀត៕»