ម៉េង កែវពេជ្ជាតា លើកទឹកចិត្តឲ្យ ពេជ្រ សូលីកា ត្រូវរឹងមាំនឹងកុំបាក់ទឹកចិត្ត

0

ភ្នំពេញ៖ ខណៈដែលមុននេះតារាស្រី ពេជ្រ សូលីកា បានទម្លាយសាររៀបរាប់បាក់ទឹកចិត្ត និងកើតទុក្ខក្រោយពេលម្តាយត្រូវចាប់ខ្លួនពាក់ព័ន្ធឃាត់កម្មសម្លាប់មនុស្សនោះ កំពូលតារាចម្រៀងស្រីរាមច្បងអ្នកនាង ម៉េង កែវពេជ្ជតា បានចេញមុខលើកទឹកចិត្តនិងប្រាប់ឲ្យនាងត្រូវតែមានភាពរឹងមាំឡើង។
អ្នកនាង ម៉េង កែវពេជ្ជាតា បានថ្លែងសារចេញពីទឹកផ្តល់កំលាំងចិត្តដល់ ពេជ្រ សូលីកា បែបនេះថារឹងមាំឡើងប្អូនស្រី មានមនុស្សច្រើនណាស់ដែលយល់ដឹងនិងចេះបែងចែក ។ ប្អូនកុំអស់សង្ឃឹម ជាអ្នកល្បីឈ្មោះជៀសមិនផុតពីការឆ្លៀតកេងចំណេញរបស់គេនោះទេ វាត្រូវតែបែបនេះតែសំខាន់ប្អូនកុំបាក់ទឹកចិត្ត កុំតក់ស្លុតហើយខំថែទាំសុខភាពដើម្បីកូន ព្រោះអូននៅមានកូន អូននៅមានស្វាមីល្អ ។
តារាចម្រៀងសម្លេងពិរោះរណ្តុំចិត្តអ្នកនាង ម៉េង កែវពេជ្ជតា បន្តថាអ្វីដែលពិសេសប្អូននៅមានអ្នកគាំទ្រជាច្រើនទៀត តស៊ូឡើងកុំព្រមចាញ់អោយសោះណា សូលីកា !ចំពោះអ្នកមួយចំនួន ឈប់បន្តទៅ ត្រូវគិតថានេះជារឿងបុគ្គលទេកុំទាញឈ្មោះអ្នកនេះ អ្នកនោះមកពាក់ព័ន្ធដើម្បីប្រយោជន៍ អ្នកអាចប្រឈមនឹងច្បាប់បាន សូម្បីសមត្ថកិច្ចលោកមិននិយាយដល់បុគ្គលផ្សេងក្រៅរង្វង់ផង កុំចេះតែហ៊ាន ។
តាមការកត់សម្គាល់ក្រោយពេល ពេជ្រ សូលីកា បង្ហាញសាររៀបរាប់ពីការលំបាក់ចិត្ត និងនិយាយពីបញ្ហាបាក់ទឹកចិត្តក្នុងរឿងរ៉ាវដែលកំពុងកើតមាននៅរង្វង់គ្រួសារ ដែលម្តាយត្រូវចាប់ខ្លួននេះ គេសង្កេតឃើញអ្នកគាំទ្រនិងសិល្បៈរួមអាជីពមួយចំនួនបាននាំគ្នាអាណិត និងផ្តល់កំលាំងចិត្តចំពោះ ពេជ្រ សូលីកា ឲ្យកុំគិតច្រើននឹងបាក់ទឹកចិត្តក្នុងរឿងនេះផងដែរ៕

អត្ថបទ៖ តារារស្មី