ហួសចិត្តពេក ! ឆៃ លីដាឡែន ផ្ទុះប្រតិកម្មរិះគន់មិនសំចៃមាត់ លើអ្នករថយន្តដឹកស៊ីម៉ង់ត៍ចុចស៊ីផ្លេរ និងជេរប៉ូលីសធ្វើចរាចរណ៍នាំសិស្សឆ្លងផ្លូវ

0

ភ្នំពេញ៖ តារាចម្រៀងស្រីសិចស៊ីអ្នកនាង ឆៃ លីដាឡែន ដោយសារឃើញទង្វើរដ៏ហួសចិត្ត និងខ្វះសិលធម៌ ពីសំណាក់អ្នកបើបបររថយន្តធំដឹកស៊ីម៉ង់ត៍ ដែលមិនគោរពច្បាប់ចរាចរណ៍ ហើយថែមទាំងស៊ីផ្លេរោរ្តិ៍រថយន្ត និងជេរប្រមាថសមត្ថកិច្ច កំពុងស្រួមចរាចរណ៍ឲ្យក្មេងឆ្លងផ្លូវចូលសាលានោះ នាងបានចេញមុខរិះគន់យ៉ាងចាស់ដៃ និងថាចរិកអន់ជាងសត្វទៀត។
ការរិះគន់ភ្ជាប់នឹងការហួសចិត្តជាខ្លាំងរបស់អ្នកនាង ឆៃ លីដាឡែន នេះបន្ទាប់ពីមានការបង្ហោះចែករំលែកនូវវីដេអូ បង្ហាញសកម្មភាពរបស់បុរសដែលជាអ្នកបើកបររថយន្តក្រឡុកស៊ីម៉ងត៍ម្នាក់ បានផ្គើលមិនគោរពច្បាប់ ហើយថែមទាំងបើកកញ្ចក់រថយន្តជេរប្រមាថចង្អុលមុខមន្រ្តីចរាចរណ៍ ដែលកំពុងធ្វើចរាចរណ៍នាំសិស្សចូលសាលារៀន ស្ថិតនៅលើផ្លូវជាតិ៥អា។
អ្នកនាង ឆៃ លីដាឡែនបានរៀបរាប់ថា អ្នកបើករថយន្តធំៗខ្លះឈ្លើយណាស់ ព្រោះគាត់អាងមិនមែនឡានគាត់ ប្រហែលកូនគាត់អត់ចូលសាលាហើយ ទើបគាត់មិនយល់ពីក្មេងៗឆ្លងថ្នល់ចូលសាលា។គួរអោយស្តាយលើកទង្វើរបុគ្គលបែបនេះណាស់ ព្រោះខ្លួនជាមនុស្សដូចគេដែរតែចរិកមិនបានស្មើរសត្វឆ្កែទៀត។តាមរយៈបានធ្វើឲ្យអ្នកគាំទ្រជាច្រើន នាំគ្នាគាំទ្រសម្តីលើកឡើងរបស់តារាស្រីរូបនេះ។
សូមបញ្ជាក់ថានៅលើ Account Facebook ឈ្មោះ Neang Nak  បានរៀបរាប់ទាំងហួសចិត្តថា ខ្ញុំមិននឹកស្មានថាអ្នកបើកបរយានយន្តុប្បករណ៍នេះព្រៃផ្សៃយ៉ាងនេះសោះ ។នៅពេលខ្ញុំកំពុងសម្រួលចរាចរណ៍ជូនសិស្សឆ្លងថ្នល់ ស្រាប់តែយានយន្តនេះមិនស្តាប់បញ្ជារបស់នគរបាលចរាចរណ៍ទេ ថែមទាំងរោរិ៍តម៉ាស៊ីនអោយឮ ហើយចុចស៊ីផ្លេរអោយរំពងនៅមុខសាលារៀន ។
ប្រភពបានបន្តថាមិនតែប៉ុណ្ណោះគាត់ (តៃតុងឡាន) ប្រគល់ក្តអោយទៀត តើគាត់រៀនបើកបរនៅសាលាណា? ហើយគាត់បើកបរអោយក្រុមហ៊ុនណា ? កូនគេ កូនយើង លោកម្ចាស់អាថោកគិតផង….!៕

អត្ថបទដោយ៖ តារារស្មី