តិរច្ឆាន ! សុំជួបជុំគ្នាវិញ ខាងស្រីមិនព្រមចាប់ប៉ឺតមាត់ ខាំមាត់រហែកខ្ទេច ដេកគុកស្អាត​១២ឆ្នាំ​

0

Kayla ដែលមកពី Greenville នាភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា បានចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយ Seth Aaron Fleury ពេលនោះ ខាងប្រុសមានអាយុ ២១ ឆ្នាំ និង ខាងស្រីមានអាយុ ១៧ ឆ្នាំ ។
ក្រោយពួកគេក៏បានបែកបាក់គ្នា ព្រោះតែ​ខាងប្រុស​បានចាត់ទុក នាង​ដូច​ជាទ្រព្យសម្បត្តិរបស់ខ្លួននោះ ។​
ក្រោយពេលបែកបាក់គ្នា ៣ ទៅ ៤សប្តាហ៍ Kayla បានជួប
ជាមួយFleury បានល្បួងលោងលួមត្រូវគ្នាវិញ មុនគាត់ទៅចូលរួម បម្រើកងទ័ពជើងទឹក ប៉ុន្តែបែរជាគាត់បានប្រើហិង្សា ពេលដែលនាងបាន ច្រានចោលការ​វិលជួបជុំគ្នា ។​
Fleury បានព្យាយាមថើប នាង ហើយ Kayla បានព្យាយាមរុញចេញ បុរស​អតីតសង្សារនេះក៏បាន​ខាំបបូរមាត់ផ្នែកខាងក្រោម ដោយបណ្តាល​ឲ្យរហែក របួសយ៉ាងធ្ងន់ធ្ងរ ។​​
Kayla បច្ចុប្បន្នអាយុ ១៩ឆ្នាំ បាននិយាយថា ខ្ញុំបានជួបគាត់នៅតាមផ្លូវ ដោយគាត់បានឲ្យផ្កា និងកាត ចំនួន ១ ដើម្បីសុំជួបជុំគ្នាវិញ ។ អំឡុងពេលនោះ ខ្ញុំមិនបានទទួល ប៉ុន្តែគាត់ឲ្យបោះចោល ខ្ញុំក៏បានធ្វើវាមែន ហើយគាត់ក៏បានធ្វើអ្វីៗគ្រប់យ៉ាង គប់របស់របរខាងក្រោយក្បាលរបស់ខ្ញុំ ដោយខ្ញុំបានប្រញាប់ប្រញាល់មករថយន្តខ្ញុំវិញ ទាំង​ស្ថានភាពភ័យញ័រ ។​
នាងបានបន្តនឹកឃើញរឿងនោះ គឺខ្ញុំនៅបានចាំថា គាត់បានព្យាយាមថើបខ្ញុំតែខ្ញុំរុញគាត់ចេញ ហើយគាត់បានខាំបបូរមាត់ខ្ញុំឡើងខ្ទេចរហែក គាត់បានចាប់បោច​សក់ខ្ញុំ ហើយរុញមុខខ្ញុំទៅទ្វារឡាន រួច​ក៏បានបើកឡានទៅបាត់ វាពិតជាឆ្កួតណាស់ ។​
Fleury ត្រូវបានចោទប្រកាន់ពីបទរំលោភបំពាន ពីបទឧក្រិដ្ឋធ្ងន់ធ្ងរ ហើយត្រូវបានកាត់ទោស​ឲ្យជាប់គុករយៈពេល ១២ឆ្នាំ​។​ប៉ុន្តែអ្វីដែលលោក ស្តាយ Kayla បានចងចាំនូវស្នាមរបួសដែលកំពុងមាន​ជាអចិន្ទ្រៃយ៍។​
នាង Kayla បាននិយាយថា​ គ្រូពេទ្យបានវះកាត់ មុខ​និងថ្ពាល់របស់ខ្ញុំទាំងអស់ ដើម្បីឲ្យបបូរមាត់ទាំងពីររបស់ខ្ញុំរួមគ្នា ព្រោះថា​វារហែកទាំងស្រុង ។​
ខ្ញុំគិតថាខ្ញុំបានស្លាប់ បន្ទាប់ពីការវាយប្រហារនោះ ជួនកាលខ្ញុំមានអារម្មណ៍ សោកសៅរ៍ យ៉ាងខ្លាំង​ ប៉ុន្តែឥលូវនេះ ពេលដែលខ្ញុំគិតពីរឿងនោះ ខ្ញុំគិតថា ខ្ញុំជាមនុស្សរឹងមាំ និងខ្លាំងនៅថ្ងៃនេះ ៕​