ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងវ័យក្មេងរបស់កម្ពុជា កីឡាករ សុខ ធី ហៅកាកា បានប្រកាសចង់ដេកខ្លួនពីការប្រកួត ពីកម្មវិធីកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ក្រោយបរាជ័យកីឡាករថៃនាថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះតែម្តង ។
សុខ ធី ហៅកាកា មកពីក្លិប សាន់យ៉ាន់ នាគា បានថ្លែងថា លោកមិនសមចាញ់នោះទេ ដោយបានវៃចូលច្រើនជាង ជាពិសេសទឹក២ បានវៃកីឡាករថៃឲ្យរាប់ទៀត តែទឹកទី៤ ទឹក ៥ យើងថយមែនគេធ្វើអីយើងមិនបានដែរ ។
បើនិយាយពីសុខ ធី ហៅកាកា និង គូប្រជែងរបស់ខ្លួន ធ្នូសឹកឡេ អ ហ្វាន់មឿង ដែលជាកីឡាករថៃ បានប្រកួតបើកឆាក មានពិន្ទុស្មើគ្នា ក្នុងកម្មវិធី ប្រកួតខាងលើដែលរៀបចំឡើងដោយសា្ថនីយ៍ទូរទស្សន៍ ស៊ីអិនស៊ី ។
សុខ ធី បាននិយាយថា លទ្ធផលឲ្យចាញ់នេះ បានធ្វើឲ្យលោកអស់កម្លាំងចិត្តតែម្តង លែងចង់វៃបណ្តោយ ។ កីឡាករមកពីក្លិប សៅយ៉ាន់នាគា រូបនេះបានអះអាងថា ទោះបីជាមើលយ៉ាងណាក៏ដោយមិនសមលោកចាញ់នោះទេ ហើយបើគណៈកម្មការធ្វើយ៉ាងនេះ ប្រដាល់គុនខ្មែរ មិនរីកចំរើននោះទេ មើលទៅ ទោះបីជាមើលយ៉ាងណាមិនសមខ្ញុំចាញ់ 3-2 (៣ទឹក ទល់ ២ទឹក) ។
អ្នកប្រដាល់មកពីខេត្តបន្ទាយមានជ័យរូបនេះ បានអះអាងថា លទ្ធផលឲ្យខ្ញុំចាញ់ការប្រកួតនេះ សឹងតែធ្វើឲ្យខ្ញុំដកចេញពីការប្រកួតនេះតែម្តង៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ចុចលីងទីនេះដើម្បីចុះឈ្មោះ Free ជាមួយ Win2888 ជាវែបសាយកម្សាន្តអនទ្បាញដែលផ្តល់ទំនុកចិត្តខ្ពស់ សំរាប់អ្នកនៅក្រៅប្រទេសក៏អាចធ្វើការបង្កើតអោខោនបានដែរ ដោយគ្រាន់តែលោកអ្នកចុចលីងចុះឈ្មោះនៅទីនេះ …..ដោយឥតគិតថ្លៃ Free !!!! ភ្នាក់ងារជំនាញរង់ចាំទទួលទូរស័ព្ទ 24ម៉ោង Tel: 093 62 64 55
ដកប្រាក់ ដាក់ប្រាក់ តាមគណនីជាច្រើនដែលមាននៅក្នុងស្រុកខ្មែរ!!!