ទឹកដី​កំពង់​ភ្លុក និង​ប្រាសាទ​មួយ​ចំនួន​ក្នុង​ខេត្តសៀមរាប បាន​ក្លាយជា​ទីតាំង​មួយ​សម្រាប់​ថត​ភាពយន្ត​ខ្នាត​វែង​មាន​ចំណងជើង​ថា The Creator របស់ Hollywood

0

សៀមរាប៖ ដោយ​មានការ​អនុញ្ញាត​ថត​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ដោយ​មានការ​សម្របសម្រួល​ពី​អ​ជ្ញា​ធរ​ពាក់ព័ន្ធ ភាពយន្ត​ខ្នាត​វែង​មាន​ចំណងជើង​ថា The Creator ដែល​ជា​ភាពយន្ត​បែប​វិទ្យាសាស្ត្រ​របស់​អាម៉េរិក ផលិត​និង​ដឹកនាំ​ដោយ​លោក Gareth Edwards បាន​ថត​ឈុត​ឆាក​មួយ​ចំនួន​នៅ​កំពង់​ភ្លុក និង​ប្រាសាទ​មួយ​ចំនួន​ទៀត​ក្នុង​ខេត្តសៀមរាប កាលពី​ឆ្នាំ​២០២២ កន្លង​មក​។

ភាពយន្ត​នេះ មានការ​ចូលរួម​សម្តែង​ពី​តារាភាពយន្ត​ល្បី​ៗ​មួយ​ចំនួន ក្នុង​នោះ​មាន​តួ​ក្មេង​ស្រី​សំខាន់​ម្នាក់ អាយុ​៩​ឆ្នាំ គឺជា​កូនកាត់​ខ្មែរ​។

សូម​បញ្ជាក់​ថា The Creator ត្រូវ​បាន​ចាប់ផ្តើម​ចាក់​បញ្ចាំង​កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៣ ហើយ​ត្រឹមតែ​ថ្ងៃ​ទី​០៥ ខែតុលា​នេះ ភាពយន្ត​នេះ​ទទួល​បាន​ចំណូល​ពី​ការ​ចាក់​បញ្ចាំង​ទូ​ទាំង​ពិភពលោក​រហូត​ដល់ ៣៧​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក​៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

May be an image of 1 person and text that says 'SCREEN THE CREATOR FROM THE DIRECTOR OF ROGUE ONE'