ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី៦ ខែតុលា ឆ្នាំ២០២៣ វេលា​ម៉ោង ០៤​ម៉​៣០​នាទី រសៀល កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​៣ បាន​ចុះ​ល្បាត​ត្រួតពិនិត្យ​ក្នុងភូមិ​សាស្ត្រ​មូលដ្ឋាន ដល់​ចំណុច ផ្លូវ​បេតុង ភូមិ​ឬ​ស្សី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ចំណុច​កើតហេតុ​) ឃើញ​ជនសង្ស័យ ០៤​នាក់ កំពុង​អង្គុយ​ជិត​ម៉ូតូ ០២​គ្រឿង ដោយ​មានការ​សង្ស័យ​បាន​ហៅ​ធ្វើការ​ត្រួតពិនិត្យ​ប្រទះ​ឃើញ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ០៦ កញ្ចប់​ថង់​តូច និង ០១​កញ្ចប់​ថង់​ធំ​ល្មម លាក់​ទុក​ក្នុង​កាបូប​តូច​ពណ៌​បៃតង ថ្ពក់​នឹង​សោរ​ម៉ូតូ និង​ឃើញ​មាន​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​កាបូបស្ពាយ​ពីក្រោយ របស់ ឈ្មោះ ចា ពៅ​ហើយ​ក៏​ឃាត់ខ្លួន​ជនសង្ស័យ ទាំង ០៤ នាក់​យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​៣ តែ​ម្ដង​។

ជនសង្ស័យ
១,​ឈ្មោះ ចា ពៅ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)​។
២,​ឈ្មោះ ឈិ​ន ចាន់​ដា​រ៉ា​វី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)​។
៣,​ឈ្មោះ បាន ទី​ទី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)​។
៤,​ឈ្មោះ យិ​ន គឹ​ម​ហ៊ួ​រ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជាងឈើ ស្នាក់​នៅផ្ទះ​ជួល ភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)​។

វត្ថុ​តាង​ចាប់​យក​មាន
១-​ក្រាម​ពណ៌​ស​ថ្លា ចំនួន ០៧​កញ្ចប់ (០៦​កញ្ចប់​ថង់​តូច និង ០១ កញ្ចប់​ថង់​ធំ​ល្មម​)
២-​ម៉ូតូ ០២ គ្រឿង
៣-​ទូរស័ព្ទ​ចំនួន ០៧ គ្រឿង
៤-​កូន​ថង់​ផ្លា​ស្ទិ​ច និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​៕

ប្រភព៖ ផែនប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ