ហ្វេសប៊ុក៖ នេះបើយោងតាមផេកលោក សុខ រ៉ាស៊ី ដែលជាពិធីករ ដ៏ល្បីឈ្មោះម្នាក់ បានបង្ហោះនៅក្នុងបណ្តាញសង្គមនាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ ថា “ភ័យចង់គាំងបេះដូង បងប្អូន ច្រលំស្កេន បាញ់លុយ អោយបងកង់បី 11100$ តែប៉ះចំបងផាសអេបចិត្តល្អ! ចែករំលែកបទពិសោធន៍ មួយបងប្អូនដែលចូលចិត្តស្កេន QR CODE មានលុយរៀល និង ដុល្លារ សូមមើលអោយច្បាស់កុំអោយដូចខ្ញុំ ជិះPass Apps អស់11100៛ បាញ់លុយអោយបងផាសអេប 11100$ ព្រោះ QR CODE មានសងខាង ដុល្លា និង រៀល ចេះសំណាង បងរត់កង់បី មកវិញ បាញ់ត្រលប់អត់កើតទៀត តែគាត់ខំចំនាយពេល ទៅបំពេញឯកសារនៅធនាគារ ដកលុយអោយវិញ!”៕


