ឆេះក្បាលរថភ្លើងមួយភ្លាមៗ ដោយសារតែ

0

​បាត់ដំបង​ ៖​ នៅ​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១១​និង​៣០​នាទី​ នៅ​ចំណុច​ក្រុម​ទី​២​ ភូមិ​កៀន​កែស​១​ ឃុំ​គោក​ឃ្មុំ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ មាន​ករណី​អគ្គិភ័យ​កើតឡើង​ បណ្តាល​ឱ្យ​ឆេះ​ក្បាលរថភ្លើង​ របស់​ក្រុមហ៊ុន​ ROYAL​ RAIL​ WAY​ អ្នកបើកបរ​ឈ្មោះ​ ឆ​ន​ ផា​ន់​នី​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មាន​ទី​លំ​ភូមិ​បឹង​គ្រំ​ លើ​ ឃុំ​បឹង​គ្រំ​ ស្រុក​ល្វាឯម​ ខេត្តកណ្តាល​ ។​

​លោក​វរសេនីយ៍ទោ​ ប៉ា​ង​ ផង់​ អធិការ​ស្តីទី​នគរបាល​ស្រុក​ថ្មគោល​ បាន​រាយការណ៍​អោយ​ដឹង​ថា​ គ្រោះ​អគ្គិភ័យ​នេះ​បណ្តាល​អោយ​ខូចខាត​ ក្បាលម៉ាស៊ីន​រថភ្លើង​ ០១​គ្រឿង​ (​ខូចខាត​៥០%)​ តែ​មិន​បង្ក​អោយ​មានការ​រង​របួស​ដល់​មនុស្យ​ និង​មិន​មាន​ខូចខាត​ដល់​ស្រូវ​ ។​

​ចំពោះ​មូលហេតុ​ គឺ​បណ្តាល​មក​ពី​ក្បាលរថភ្លើង​តូច​សណ្តោង​ចំនួន​១២​ទូ​ ផ្ទុកស្រូវ​៧២០​តោន​ លើស​កម្លាំង​ម៉ាស៊ីន​ធ្វើ​អោយ​ឱ្យ​ម៉ាស៊ីន​ប្រឹង​អូស​កកិត​ចេញ​ភ្លើង​ឆាបឆេះ​តែ​ម្តង​ ។​

​ករណី​នេះ​ កម្លាំង​នគរបាល​ស្រុក​ថ្មគោល​បាន​ដឹកនាំ​កម្លាំង​ចុះ​ពន្លត់​អគ្គិភ័យ​នេះ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អ​គិ្គ​ភ័យ​នៃ​អធិការ​ស្រុក​ចំនួន​០១​គ្រឿង​ និង​បំពង់​ពន្លត់​អគ្គិភ័យ​ក្រុមហ៊ុន​ចំនួន​០៨​ ទើប​គ្រប់គ្រង​ស្ថានការណ៍​អគ្គី​ភ័យ​នេះ​បាន​ទាំងស្រុង​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ