ហ្វេសប៊ុក៖ នៅថ្ងៃទិ២៦ ខែតុលា ឆ្នាំ២០២២នេះ តាមរយៈផេករបស់លោក ហេង វិសាល បានធ្វើការបង្ហោះនៅសារមួយ ក្រោយមានខាងផេកល្បែងស៊ីសង ដែលបើកក្នុងរូបភាពវិនិយោគបានយកវីដេអូគាត់ទៅកាត់ត ហើយបង្ហោះ។ សាររបស់លោក ហេង វិសាល បានសរសេរថា “ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ថ្មីៗនេះមានជនខិលខូចជាច្រើនបានព្យាយាមបង្កើតPageថ្មីដោយតាំងខ្លួនដូចជាខ្ញុំ និងមានPage ល្បែងសុីសង ក្នុងរូបភាពវិនិយោគមួយចំនួនទៀតបានយកVideo និងរូបខ្ញុំទៅកាត់ត ដូចនេះសូមពុកម៉ែបងប្អូនមេត្តាប្រុងប្រយ័ត្មទាំងអស់គ្នា លុយពិតជាពិបាករកខ្លំងណាស់ ចឹងខ្ញុំមិនចង់ឲ្យមនុស្សជាទីស្រឡាញ់របស់ខ្ញុំណាម្នាក់ចាញ់បោកគេទេ។ ខ្ញុំមានតែFacebook Pageតែមួយនេះប៉ុណ្ណោះ ហើយខ្ញុំក៏មិនទទួលផ្សព្វផ្សាយល្បែង សុីសង ឬក៏អ្វីដែលទាក់ទងនិងលុយផងដែរ🙏🏻 សូមមេត្តាប្រុងប្រយ័ត្មទាំងអស់គ្នា អរគុណ”៕

