កោះកុង៖ នៅមិនឆ្ងាយប៉ុន្មានពីកោះស្តេច កោះម្នាស់ ជាកោះដ៏ស្រស់ស្អាតមួយដែលភ្ញៀវទេសចរណ៍មេីលរំលង។ ចំពោះការធ្វេីដំណេីរ យេីងអាចជិះឡាន ឬម៉ូតូ រួចទៅដល់ផែ យេីងបន្តជិះទូកប្រមាណជា ៣០នាទី នឹងទៅដល់ទីនោះ។
ដេីម្បីទៅដល់ទីនោះ គឺយេីងធ្វេីដំណេីរ និងចូលតាមផ្លូវតារាសាគររហូតដល់ផែទូកក្តោងតារាសាគរ ។ យេីងអាចធ្វេីការទំនាក់ទំនងជាមួយម្ចាស់ទូកមុន ដេីម្បីជជែកតម្លៃទូក និងអោយគាត់មកទទួលយេីងទៅកាន់ទីនោះ។ ចំពោះការស្នាក់នៅ យេីងអាចត្រៀមតង់ ឬជួលតង់ពីម្ចាស់ទូកបាន ។ យេីងអាចគេង ផ្ទះលេីសមុទ្រ ឬលេីឆ្នេរបាន គ្រាន់តែប្រាប់ម្ចាស់ទូកដេីម្បីរៀបចំជូន។
នៅទីនោះ មានទឹកសាបប្រេីប្រាស់គ្រប់គ្រាន់ និងមានសេវាទូរសព្ទ អុីនធឺណែតប្រេីដោយកន្លែង។ យេីងគួរត្រៀម និងរៀបចំ បាយម្ហូបដោយខ្លួនឯង ឬអាចកំម៉ង់គ្រឿងសមុទ្រស្រស់ៗ ពីប្រជានេសាទនៅទីនោះ តាមរយះម្ចាស់ទូកបាន។
ហ្វេសប៊ុកម្ចាស់ទូក៖ ជាប៊ុនអៀង កោះម្នាស់
លេខទំនាក់ទំនងម្ចាស់ទូក៖ 088 250 2173 | 071 22 31 733
ទីតាំងផែឡេីងទូក៖ 10°52’22.9″N 103°08’49.9″E
ប្រភព និងរូបភាព៖ រស់ សន្ធិ



