លោក អ៊ឹម ជីវ៉ា ឆ្លើយ​តប​ទៅ​អ្នក​រិះគន់​ខ្លួន ក្រោយ​ទទួល​បាន​ពានរង្វាន់​ផ្នែក​សិល្បៈ​សប្បុរសធម៌ថា

0

ភ្នំពេញ​៖ ក្រោយ​លោក អ៊ឹម ជីវ៉ា បាន​ទទួល​នៅ​ពានរង្វាន់​ផ្នែក​សិល្បៈ​សប្បុរសធម៌ ក៏​ស្រាប់តែ​មានការ​យកឈ្មោះ​គាត់​មក​ធ្វើ​ប្រធានបទ និយាយ​ពិ​នេះ​ពី​នោះ​។

ហើយ​នៅ​ពេល​នេះ​លោក អ៊ឹម ជីវ៉ា ក៏​បាន​ធ្វើការ​ឆ្លើយ​តប​វិញ ដោយ​មាន​ខ្លឹមសារ​ថា “​គ្រាន់តែ​ខ្ញុំបាទ​អុ​ឹ​ម​ជីវ៉ា​បាន​ពានរង្វាន់​ផ្នែក​សិល្បៈ​សប្បុរសធម៌​មួយ​សោះ អ្នកខ្លះ​យក​ខ្ញុំ​ជា​ប្រធានបទ ! អ្នក​ណា​ចង់​សើចយំ​ពេបជ្រាយ​ខ្ញុំ សើច​ចុះ សំខាន់​កុំអោយ​តែ​ខ្ញុំ​ទៅ​បៀតបៀន​អ្នក​ដទៃ អំពើ​ល្អ​ជួយ​ដល់​សង្គម​សិល្បៈ​ច្រើន​ណាស់​ខ្ញុំ​បាន​ធ្វើ​ហើយ មិន​តិច​ជាង​២០​ឆ្នាំ​ឡើយ បើ​ទោះបី​គ្មាន​អ្នក​ដទៃ​មើលឃើញ តែ​នៅ​លើ​ក្បាលមាន​មេឃ ជើង​ជាប់​ដី មាន​តែ​ខ្លួន​យើង និង​ទេវតា​ទេ​ដែល​ដឹង ។ សេចក្តីសុខ​ផ្លូវចិត្ត​គឺជា​ការ​មិន​បៀតបៀន​អ្នក​ដទៃ ត្រូវ​ចេះ​រៀន​អភ័យ​ដល់​អ្នក​ដទៃ អំពើ​ល្អ មិន​សាបសូន្យ ដោយ​ក្តី​គោរពៈ អុ​ឹ​ម ជីវ៉ា​”៕