ហេតុផល 4 យ៉ាង​ដែល​អ្នកគាំទ្រ Real Madrid គួរតែ​សប្បាយចិត្ត​ចំពោះ Antonio Rudiger (មានវីដេអូ)

0

Real Madrid បាន​ប្រកាស​ពី​ការ​ចុះហត្ថលេខា​លើ​កីឡាករ Antonio Rudiger កាលពី​ថ្ងៃ​ទី 20 ខែមិថុនា​នេះ​។

វា​ជា​ដំណើរ​ដ៏​វែង​ឆ្ងាយ​សម្រាប់​ខ្សែការពារ​អា​ល្លឺ​ម៉​ង់​ដែល​បាន​បង្កើត​កេរ្តិ៍ឈ្មោះ​ដំបូង​កាល​នៅ​ក្លិប Stuttgart​។ គាត់​បាន​ចូលរួម​ជាមួយ​ក្រុម​អ៊ី​តា​លី AS Roma បន្ទាប់​ពី​នោះ​បាន​ចូលរួម​ជាមួយ Chelsea ក្នុង​ឆ្នាំ 2017 ។

ក្រោម​ការ​ដឹកនាំ​របស់​លោក Antonio Conte ហើយ​បន្ទាប់​មក​លោក Maurizio Sarri ខ្សែការពារ​សញ្ជាតិ​អា​ល្លឺ​ម៉​ង់ Rudiger បាន​អភិវឌ្ឍ​ទៅ​ជា​ខ្សែការពារ​ដែល​ពោរពេញ​ដោយ​សកម្មភាព​។ គាត់​បាន​ប្រឈម​មុខ​នឹង​ការ​លំបាក​ក្រោម​ការ​ដឹកនាំ​របស់​វីរបុរស Chelsea លោក Frank Lampard​។

ប៉ុន្តែ​ក្រោយមក​ក្រោម​ការ​ដឹកនាំ​របស់​លោក Thomas Tuchel មិន​ត្រឹមតែ​ពង្រឹង​ខ្សែការពារ​រូប​នេះ​ឡើង​វិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ជួយ Rudiger ឲ្យ​ឡើង​ដល់​កម្រិត​មួយ​ថ្មី​ផ្សេង​ទៀត​។ គាត់​បាន​ក្លាយជា​សមាជិក​ដ៏​សំខាន់ និង​ជា​អ្នកដឹកនាំ​ការពារ​របស់​ក្រុម ដែល​បាន​បន្ត​ឈ្នះ​ពានរង្វាន់ UEFA Champions League, UEFA Super League និង FIFA Club World Cup ។ Rudiger ក៏​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង UEFA Player of the Tournament កាលពី​រដូវ​កាល​មុន​ផង​ដែរ​។

កិច្ចសន្យា​របស់​គាត់​បាន​អស់​សុពលភាព​ជាមួយ Chelsea នៅ​រដូវក្តៅ​នេះ ហើយ​ឥឡូវនេះ​បាន​ចូលរួម​ជាមួយ Real Madrid ដោយ​គ្មាន​តម្លៃ​ផ្ទេរ​។ មាន​ហេតុផល​បួន​យ៉ាង​ដែល​អ្នកគាំទ្រ Real Madrid គួរ​រំភើបចិត្ត​ចំពោះ​ការ​មាន​ខ្សែការពារ​សញ្ជាតិ​អា​ល្លឺ​ម៉​ង់​រូប​នេះ ដែល​រួម​មាន​៖

១. មិន​អស់​ថ្លៃ​ផ្ទេរ
២. ជា​ជំនួយ​ដល់ Alaba ដែល​លេង​នៅ​តំបន់​ការពារ​ខាងឆ្វេង ឬ Militao ដែល​លេង​នៅ​តំបន់​ការពារ​ខាងស្តាំ
៣. កំលាំង និង​កាយសម្បទា​ល្អ
៤. មាន​បេះដូង​ស្រលាញ់ Real Madrid៕