ហ្វេសប៊ុក៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ តាមរយៈផេករបស់តារាកំប្លែង ពាក់មី បានសរសេរនៅសារមួយថា “ខ្ញុំប្រហែលជាត្រូវឈប់ពីសុីធីអិនហេីយបងប្អូន ✋ បេីមិនក្រុមហ៊ុនដកចេញ ក៏ឈប់ខ្លួនឯងដែ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី 😢ខ្ញុំមិនចង់ចាកចេញពីសុីធីអិនដែលជាផ្ទះ ជាកន្លែងផ្តល់កំណេីតសិល្បះអោយខ្ញុំទេ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ នៅរឿងដែលរិតត្បិតតឹងតែងពេក ធ្វេីអោយបុគ្គលិកមានសម្ពាធ សង្ឃឹមថាកាឈប់របស់ខ្ញុំ នឹង អ្នកកំប្លែងផ្សេងទៀត អាចធ្វេីអោយអ្នកគ្រប់គ្រងថ្មីគាត់មានកាបន្ធូបន្ថយ នៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដេីម្បីបុគ្គលិកដែលនៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធ សូមអរគុណ”៕