ប្រធាន​ក្លឹ​ប Man City និយាយ​បែប​នេះ​ អំពី​កុងត្រា​របស់ Pep Guardiola

0

ប្រធាន​ក្លឹ​ប Manchester City លោក Khaldoon Al Mubarak បាន​និយាយ​ថា ក្លឹ​ប​មិន​មានការ​ប្រញាប់ប្រញាល់​ក្នុង​ការ​បន្ត​កិច្ចសន្យា​សម្រាប់​អ្នកចាត់ការ Pep Guardiola នោះ​ទេ​។

កិច្ចសន្យា​បច្ចុប្បន្ន​របស់​លោក Guardiola ដំណើរការ​រហូត​ដល់​ចុងបញ្ចប់​នៃ​រដូវ​កាល​ក្រោយ ហើយ​គាត់​បាន​និយាយ​ថា គាត់​មិន​ទាន់​ពិចារណា​លើ​កិច្ចព្រមព្រៀង​ថ្មី​នោះ​ទេ គឺ​រង់ចាំ​រហូត​ដល់​ឆ្នាំ 2023 ។

ទោះបីជា​ឈ្នះ Premier League ម្តងទៀត​ក្នុង​រដូវ​កាល​នេះ​ក៏​ដោយ ក៏​សម្ពាធ​កំពុង​កើនឡើង​លើ​លោក Guardiola ដើម្បី​ដឹកនាំ Manchester City ឱ្យ​ឈ្នះ Champions League ។

លោក Khaldoon Al Mubarak បាន​ប្រាប់​គេហទំព័រ​ក្លឹ​ប​ថា​៖ «​អ្នក​មិន​ចាំបាច់​ដាក់​សម្ពាធ​បន្ថែម​លើ Pep ទេ គាត់​បាន​ដាក់​សម្ពាធ​គ្រប់គ្រាន់​លើ​ខ្លួនឯង​សម្រាប់​មនុស្ស​គ្រប់​គ្នា​»៕