ហ្វេសប៊ុក៖ ក្រោយការប្រកាសរបស់ ហេង ពិទូ អំពីការបែកបាក់ស្នេហាជាមួយនឹង Fi Yata នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ។ ពេលនេះ Fi Yata ក៏បានចេញមកបញ្ជាក់យ៉ាងច្បាស់ដែលថា “It’s not even funny… some of you drop a funny sh!t a$$ cmt. Do you think I’m that free to play this kind of stupid prank? រាល់ថ្ងៃខ្ញុំរវល់ធ្វើការរកស៊ីណាស់មិនមានពេលមកលេង Prank លប់ដូចកូនក្មេងទេ. ផ្ដាំទៅមនុស្សស្រីយើងគ្រប់គ្នាឲ្យដឹងខ្លួនថាកុំយកសេចក្ដីសុខខ្លួនឯងទៅផ្ញើនឹងអ្នកដទៃព្រោះគេមិនបានស្មោះត្រង់ជាមួយយើងគ្រប់ពេលនោះទេ. កុំរស់ពឹងដង្ហើមអ្នកណាទាំងអស់ត្រូវរៀនរស់ដោយខ្លួនឯងរឹងមាំដោយខ្លួនឯង គេទៅក៏យើងមានប៉ុណ្ណឹងគេនៅក៏យើងមានប៉ុណ្ណឹង ដូច្នេះហើយទើបមិនធ្វើឱ្យយើងមានអារម្មណ៍ថាស្ដាយក្រោយពេលនរណាម្នាក់ក្បត់យើង. ត្រូវចាំថាមិនថាអ្នកស្អាត,ខ្លាំង, ពូកែប៉ុណ្ណាទេមនុស្សបើគេចង់ក្បត់ហើយទោះបីយើងឱ្យគេអង្គុយនៅលើបល្ល័ង្កទៀតក៏គេនៅតែក្បត់ដែរ.
គ្មានមនុស្សស្រីណាចង់មានទំនាក់ទំនងស្នេហាច្រើនដងនោះទេប៉ុន្តែឲ្យគេនៅយ៉ាងម៉េចបើមនុស្សប្រុសមួយចំនួនមិនឲ្យតម្លៃនិងតែងតែបំផ្លាញផ្លូវចិត្តរបស់នាង អញ្ចឹងហើយមនុស្សស្រីមានសិទ្ធិដើរចេញនិងជ្រើសរើសអ្វីល្អសម្រាប់ខ្លួនគេដូចគ្នា. មិនមែនរាល់ការបែកគ្នាទាំងអស់ឬឱ្យតែដឹងថាមនុស្សស្រីម្នាក់នោះមានទំនាក់ទំនងស្នេហាច្រើនគឺសុទ្ធតែមនុស្សមិនល្អទេពេលខ្លះនាងវិញទេដែលជួបមនុស្សមិនល្អក៏ថាបាន… ខ្ញុំពិតជាចង់សើចមនុស្សប្រុសមួយចំនួនមែន សុខចិត្តរុះរើសវ៉ៃផ្ទះធំចោលហើយទៅសង់ទៀមស្រាផឹកជាមួយស្រី. ខ្ញុំចង់បន្ទោសមនុស្សស្រីប៉ុន្មាននាក់នោះដែរប៉ុន្តែខ្ញុំគិតឡើងវិញថាមកពីខាងប្រុសរបស់យើងទេដែលបើកដៃឲ្យគេចូលមកបាន. ធម្មតាទេបើទ្វារផ្ទះយើងបើកចំហដាក់ផ្លាកថា Welcome ហើយពួកចោរវាប្រាកដជាដើរចូលមកសាកហើយ. បើជ្រុលជាវាលួចបានរបស់ពីក្នុងផ្ទះទៅហើយយកទៅអោយឆ្ងាយចុះ ខ្ញុំមិនទៅរកយកមកវិញទេ ហើយខ្ញុំនឹងចាក់សោទ្វារផ្ទះរបស់ខ្ញុំឱ្យប្រយ័ត្នលើកនេះមិនឲ្យមានមនុស្សប្រភេទនេះមកសំងំនៅបានទៀតឡើយ…
សុំបញ្ជាក់ថាគាត់បង្ហោះនេះក៏ដោយសារតែការដោះដូរមិនឲ្យខ្ញុំបញ្ចេញនៅផុសតាងដែលខ្ញុំមាននៅក្នុងដៃ ដូច្នេះហើយមនុស្សស្រីប៉ុន្មាននាក់នោះកុំទាន់សប្បាយអរអី Cus I know you and I know everything. Hi bishhhh merry Christmas to you. One more thing don’t even make fun of the Christmas gift cus I fking bought myself a fking BMW bish…. So you better shut tf up.”៕