បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Le10Sport នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា ក្លឹប PSG បានយល់ព្រមក្នុងការបន្តកុងត្រាថ្មីជាមួយនឹងកីឡាករខ្សែបម្រើ Eric Junior Dina-Ebimbe។
កីឡាករវ័យ២១ឆ្នាំរូបនេះ បានបង្ហាញខ្លួន ៨ដងអោយក្លឹប PSG មុននឹងធ្វើការផ្លាស់ប្តូរទៅលេងនៅ Bundesliga ក្នុងលក្ខខណ្ឌខ្ចីជើង ដើម្បីទទួលបាននូវបទពិសោធន៍ក្នុងក្រុមដំបូងបន្ថែមទៀត៕